ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសផ្តល់ជំនួយសព្វាវុធ ៣០០លានដុល្លារដល់អ៊ុយក្រែន យ៉ាងភ្ញាក់ផ្អើល
សេតវិមានប្រកាសថា សហរដ្ឋអាមេរិក នឹងបញ្ជូនជំនួយសព្វាអាវុធក្នុងទំហំទឹកប្រាក់៣០០លានដុល្លារទៅឲ្យអ៊ុយក្រែន ដែលនេះគឺជាសេចក្តីប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ព្រោះថា វិក្កយបត្របញ្ជូនជំនួយបន្ថែមទៀតដល់ទីក្រុងកៀវ កំពុងជជែកដេញដោលនិងជាប់គាំងក្នុងសភានៅឡើយ។ នេះបើតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃពុធទី១៣ខែមីនា។

យោងតាមទីក្រុងវ៉ាស៊ីនតោន ការផ្តល់ជំនួយគ្រាប់កាំភ្លើង រ៉ុកកែត និងមីស៊ីលប្រឆាំងយន្តហោះជាលើកដំបូងក្នុងរយៈពេលជិតបីខែមកនេះ គឺមានគោលបំណងទប់អ៊ុយក្រែន មិនឲ្យបាត់បង់ទឹកដីបន្ថែមទៀតទៅដៃរុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan អះអាងថា ជំនួយនេះ មិនអាចបំពេញតម្រូវការសមរភូមិរបស់អ៊ុយក្រែនបានទាំងស្រុងទេ។ គ្រឿងសឹកទាំងនេះ នឹងជួយអ៊ុយក្រែនបានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។

នារយៈពេលប៉ុន្មានខែមកនេះ សេតវិមាន បានអំពាវនាវម្តងហើយម្តងទៀតទៅកាន់សភា ឲ្យអនុម័តកញ្ចប់ថវិកា ដែលនឹងបញ្ជូនជំនួយទៅអ៊ុយក្រែន ក៏ដូចជាអ៊ីស្រាអែល និងតៃវ៉ាន់ផងដែរ។ វិក្កយបត្រជំនួយទឹកប្រាក់៦០ពាន់លានដុល្លារ បានអនុម័តពីព្រឹទ្ធសភារួចហើយ ប៉ុន្តែមិនទាន់ឆ្លងការបោះឆ្នោតក្នុងរដ្ឋសភា នៅឡើយទេ។
មកទល់ពេលនេះ ប្រធានរដ្ឋសភាលោក ម៉ាយ ចនសុន ដែលជាសម្ព័ន្ធមិត្តរបស់លោក ដូណាល់ ត្រាំ បានបដិសេធពិចារណាលើសេចក្តីព្រាងច្បាប់ព្រឹទ្ធសភា ដោយរក្សាជំហរថា សភានឹងបោះឆ្នោតលើវិក្កយបត្រជំនួយរបស់ខ្លួន លុះត្រាតែសមាជ អនុម័តថវិកាយកទៅជួសជុលប្រព័ន្ធអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក ជាមុនសិន។

សេចក្តីប្រកាសជំនួយចុងក្រោយនេះ កើតឡើងចំពេលលោក ចូ បៃដិន ស្វាគមន៍ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីប៉ូឡូញ នៅសេតវិមាន ដើម្បីបង្ហាញការគាំទ្រសម្រាប់អ៊ុយក្រែន ហើយនៅថ្ងៃដដែលនោះ ប្រទេសដាណឺម៉ាក ក៏បានប្រកាសដែរថា ខ្លួននឹងបញ្ជូនអាវុធព្រមទាំងកាំភ្លើងធំក្នុងទំហំទឹកប្រាក់ប្រមាណ ៣៣៦ លានដុល្លារទៅឲ្យអ៊ុយក្រែន។
សូមបញ្ជាក់ថា គិតត្រឹមពេលនេះ សហរដ្ឋអាមេរិក បានសន្យាផ្តល់ជំនួយសន្តិសុខទឹកប្រាក់ជាង៤៤.៩ពាន់លានដុល្លារហើយ ដល់អ៊ុយក្រែន ចាប់តាំងពីរដ្ឋបាលលោក បៃដិន ចូលកាន់តំណែង ដោយក្នុងនោះរួមទាំងជំនួយ៤៤.២ពាន់លានដុល្លារផងដែរ ចាប់តាំងពីរុស្ស៊ី បើកការវាយលុកពេញទំហឹងនៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ថា លោក Macron “កំសាក” មិនហ៊ានធ្វើទស្សនកិច្ច នៅអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


