Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម៖ ក្នុងនាមជាយុវជនជំនាន់នេះ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបាន

បានផុស

នៅ

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ក្នុងនាមជាយុវជនជំនាន់នេះ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីចម្រេីន តាមបែបវិទ្យាសាស្ត្រសម័យសតវត្សទី២១ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងបែបនេះ របស់លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងពិធីបោះជំរំយុវជនខេត្តកំពង់ចាមលេីកទី១២ ក្រោមប្រធានបទ យុវជនសតវត្សទី២១ជួយសង្គមជាតិ។ ពិធីនេះមានការអញ្ជេីញចូលរួមពីសំណាក់ លោកស្រី ស្រូយ  សុជាតិ អគ្គនាយកដ្ឋាន យុវជន នៃក្រសួងអប់រំ  យុវជន  និងកីឡា និងមានការអញ្ជេីញចូលរួមពីលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស មកពីតាមបណ្តាលវិទ្យាល័យ ក្នុងស្រុក-ក្រុង ទាំង១០ ទូទាំងខេត្តកំពង់ចាម សរុបប្រមាណជាង៧០០នាក់  ក្នុងនោះដែរបែងចែងជា៦ក្រុម ដោយប្រារព្ធឡេីងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់  ថ្ងៃទី៣១ ខែមីនា  ឆ្នាំ ២០២៤ នៅវិទ្យាល័យកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ជាមយយគ្នានេះ លោកស្រី ស្រូយ សុជាតិ អគ្គនាយកដ្ឋាន យុវជន នៃក្រសួងអប់រំ យុវជន និងកីឡា ក៏បានលេីកឡេីងដែរថា ក្នុងនាមយុវជនសម័យនេះ គឺត្រូវទទួលនូវអ្វីដែលថ្មីៗ តាមបែបវិទ្យាសាស្ត្រ ជឿនលឿនថ្មីៗ និងចេះរួបរួមគ្នាជាផ្លុងមួយ ដេីម្បីការអភិវឌ្ឃប្រទេសជាតិ ឲ្យមានការរីកចម្រេីន  ពោល គឺជាយុវជនត្រូវធ្វេីយ៉ាងណាក្លាយខ្លួនឲ្យជាកូនល្អ សិស្ស ល្អ មិត្តល្អ និងពលរដ្ឋល្អនៅក្នុងសង្គមជាតិផងដែរ។

ទន្ទឹមនឹងនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញលេីកទឹកចិត្តដល់ក្រុមយុវជនទាំងអស់ត្រូវចេះយកអ្វីដែលបានធ្វើនិងជួបជុំនៅពេលនេះយកទៅអនុវត្តបន្តនៅតាមសាលា និងតាមសហគមន៍ខ្លួនវិញ ដេីម្បីធ្វេីយ៉ាងណាចូលរួមកសាងអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រេីន និងដេីម្បីក្លាយជាធនធានមនុស្សមួយដ៍ល្អមានសមត្ថភាពនិងចំណេះវិជ្ជាច្រេីនសំបូរបែប៕

ដោយ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម