កីឡា
AFF ប្រកាសប្តូរឈ្មោះជើងឯកក្លិបអាស៊ានជា Shopee Cup
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានប្រកាសជាផ្លូវការពីការប្តូរឈ្មោះជើងឯកក្លិបអាស៊ានទៅជាជើងឯក (Asean Club Championship) ជា Shopee Cup ចាប់ពីរដូវកាលឆ្នាំ២០២៤-២៥។ នេះបើតាមលោក ខៀវ សាម៉េត ប្រធាន AFF បានប្រកាសក្នុងសន្និសីទនៅប្រទេសសិង្ហបុរី។

ពានរង្វាន់ ASEAN Club Championship ដែលចូលរួមប្រកួតដោយក្លិបកំពូលនៅក្នុងតំបន់អាស៊ានត្រូវបានបង្កើតឡើងជាផ្លូវការតាំងពីឆ្នាំ២០០៣ ដែលមានរយៈពេល២១ឆ្នាំមកហើយ ប៉ុន្តែបានរៀបចំការប្រកួតតែពីរដងប៉ុណ្ណោះគឺឆ្នាំ២០០៣ និង២០០៥។
បន្ទាប់មក ព្រឹត្តិការណ៍ត្រូវបានផ្អាកដំណើរការដោយសារខ្វះម្ចាស់ឧបត្ថម្ភកម្មវិធី។ នៅឆ្នាំ២០២០ ជើងឯកនេះគ្រោងនឹងដំណើរការប្រកួតវិញ ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ ក៏ត្រូវបានលុបចោលវិញ។
កម្ពុជាធ្លាប់មានក្លិប២ចូលរួមប្រកួតគឺ Samart United (បច្ចុប្បន្ន ភ្នំពេញក្រោន) បានចូលរួមនៅឆ្នាំ២០០៣ ដោយលេងបានតែ១ប្រកួតប៉ុណ្ណោះ ក៏ចាញ់ក្រុមឥណ្ឌូណេស៊ី Petrokimia ០-២ ប៉ុន្តែបានឡើងវគ្គ៨ក្រុមចុងក្រោយដោយសារនៅពូលមានតែ២ក្រុម ខណៈ២ពូលផ្សេងទៀតមាន៣ក្រុមដូចគ្នា។ នៅវគ្គ៨ក្រុមចុងក្រោយ Samart United បានចាញ់ក្រុមម៉ាឡេស៊ី Perak ២-០។

នៅឆ្នាំ២០០៥ ណាហ្គាខបបានចូលរួមប្រកួត ដោយចាញ់ទាំង៣ប្រកួតនៅវគ្គសន្សំពិន្ទុក្នុងពូលគឺចាញ់ក្រុមទីម័រខាងកើត FC Zebra ៣-០, ចាញ់ក្រុមវៀតណាម Hoang Anh Gia Lai ១-៥ និងចាញ់ម៉ាឡេស៊ី Pahang ០-៣។
ព្រឹត្តិការណ៍លើកទី៣ នឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃ២១ ខែឧសភា ឆ្នាំ២០២៥ ដែលមានក្រុមជើងឯកលីគ១០ឡើងទៅកាន់វគ្គចែកពូលដោយស្វ័យប្រវត្តិ និងមាន៤ក្រុមផ្សេងទៀតត្រូវប្រកួតជម្រុះដើម្បីដណ្តើមកៅអី២៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


