សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយខ្នងសរុបជាទឹកប្រាក់អស់៨០លានរៀល
លំនៅឋានរបស់ប្រជាពលរដ្ឋមួយខ្នងរួមទាំងទ្រព្យសម្បត្តិ ក្នុងនោះក៏មានស្រូវចំនួន ៤០បាវ ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង បង្កការភ្ញាក់ផ្អើលទាំងយប់ ក្រោយពីមានអណ្ដាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨និង៣០នាទីយប់ នៅចំណុចក្រុមទី០៩ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បង្កឲ្យមានការភ្ញាក់ផ្អើលពីសំណាក់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។
ករណីអគ្គិភ័យនេះបានកើតឡើងបនណ្ដាលឲ្យខូចខាតផ្ទះ ទំហំ ៧ម៉ែត្រ X ៩ម៉ែត្រ ផ្ទះឈើលើ ថ្មក្រោម ជញ្ជាំងក្តារ ដំបូលប្រក់សង្ក័សី ម្ចាស់ផ្ទះមានឈ្មោះ ខាំ លាប ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

សម្ភារៈខូចខាតរួមមាន ផ្ទះត្រូវភ្លើងឆេះទាំងស្រុង និងទ្រព្យសម្បត្តិក្នុងផ្ទះ ជាមួយនឹងស្រូវចំនួន ៤០បាវ និងសម្ភារៈមួយចំនួនទៀត សរុបជាទឹកប្រាក់ប្រហែល ៨០,០០០,០០០ (ប៉ែតសិបលាន) រៀល។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានស្រាវជ្រាវដើម្បីរកមូលហេតុ គឺដោយសារឆ្លងចរន្តអគ្គិសនី ដោយភ្លាមៗនោះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង (រថយន្តស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៣គ្រឿង និង រថយន្តស្រុក ១គ្រឿង) ដើម្បីជួយអន្តរាគមន៍ ការពារ និងទប់ស្កាត់ការរាលដាលទៅផ្ទះអ្នកដទៃ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច១០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


