ជីវិតកម្សាន្ដ
HYBE ផ្ដើមគ្រប់គ្រង ADOR ហើយអំពាវនាវឲ្យ Min Hee-jin លាលែងពីតំណែង
យោងតាមការចុះផ្សាយពី Allkpop នៅថ្ងៃទី ២២ នេះបានបញ្ចាក់ថា ផលិតកម្ម HYBE បានអំពាវនាវឲ្យមានការប្រជុំម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ADOR និងទាមទារឲ្យលោក Min Hee-jin នាយកប្រតិបត្តិលាលែងពីតំណែង ដែលជាផ្នែកនៃការអនុវត្តសិទ្ធិម្ចាស់ភាគហ៊ុន។

យោងតាមរបាយការណ៍ដំបូង សកម្មភាពនេះហាក់ដូចជាមានគោលបំណងធ្វើឲ្យអ្នកគ្រប់គ្រង ADOR ទទួលខុសត្រូវចំពោះការប៉ុនប៉ងដណ្តើមយកសិទ្ធិគ្រប់គ្រង និងតែងតាំងនាយក HYBE បន្ថែមទៀតតែប៉ុណ្ណោះ។
ADOR គឺជាស្លាកយីហោក្រោម HYBE ដែលបង្កើតឡើងដោយ CEO លោក Min Hee-jin ក្នុងឆ្នាំ២០២១ ដោយ HYBE មានភាគហ៊ុន ៨០ភាគរយ នៅសល់ ២០ភាគរយ កាន់កាប់ដោយ CEO Min និងនាយកប្រតិបត្តិ ADOR ផ្សេងទៀត។ ពាក់ព័ន្ធនឹងបញ្ហានេះផងដែរ ផលិតកម្ម HYBE បានបញ្ជាក់យ៉ាងខ្លីទៅកាន់ DongA.com ថា “សិទ្ធិសវនកម្មត្រូវបានធ្វើឲ្យសកម្ម” ។
សូមជម្រាបជូនថា នាយកប្រតិបត្តិ Min Hee-jin គឺជាផលិតករដ៏ល្បីម្នាក់ដែលទទួលបានកិត្តិនាមនៅផលិតកម្ម SM Entertainment គ្រប់គ្រងគំនិត និងម៉ាកយីហោសម្រាប់ក្រុមដូចជា Girls’ Generation, SHINee និង EXO ។ បន្ទាប់ពីផ្លាស់ទៅ HYBE នាងទទួលខុសត្រូវលើម៉ាកយីហោ និងរចនាទីស្នាក់ការកណ្តាល Yongsan ថ្មី ហើយនៅឆ្នាំ 2022 បានបង្ហាញខ្លួនក្រុមចម្រៀងនារី NewJeans ដោយបង្កើតក្រុមចម្រៀងនារីសម្រាប់ HYBE ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Kim Soo Hyun សារភាពថា មានបញ្ហាផ្លូវចិត្ត ២ ថ្ងៃ ក្រោយព្យាយាមអានសាររបស់អ្នកគាំទ្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


