ព័ត៌មានអន្ដរជាតិ
ប្រជាជនបង់ក្លាដែស ធ្វើពិធីបួងសួងសុំទឹកភ្លៀង ព្រោះមេឃក្តៅខ្លាំង បង្កទុក្ខវេទនា
ស្របពេលដែលរលកកម្តៅកំពុងវាយប្រហារខ្លាំងក្លា ប្រជាជនបង់ក្លាដែសរាប់ពាន់នាក់នៅសប្តាហ៍នេះ បាននាំគ្នាធ្វើពិធីបួងសួងសុំទឹកភ្លៀង ព្រោះថា ពួកគេកំពុងរងទុក្ខវេទនា។
យោងតាមការិយាល័យអាកាសធាតុបង់ក្លាដែស, សីតុណ្ហភាពអតិបរិមាក្នុងរដ្ឋធានីដាក្កា កាលពីសប្តាហ៍កន្លងទៅបានហក់ឡើងដល់កម្រិតកំពូល ៤៥អង្សាសេ ជាហេតុបង្ខំឲ្យអាជ្ញាធរ ត្រូវបិទសាលារៀនដើម្បីសុវត្ថិភាពសិស្ស។
តាមការចុះផ្សាយរបស់សារព័ត៌មាន TOI, អ្នកថ្វាយបង្គំមូស្លីមបានប្រមូលផ្តុំគ្នា ក្នុងវិហារក្រុង និងនៅតាមវាលស្រែ ដើម្បីបួងសួងសុំទឹកភ្លៀង ចៀសផុតពីកម្តៅដ៏ក្តៅគគុកនេះ។
លោក Muhammad Abu Yusuf បព្វជិតសាសនាឥស្លាម ដែលដឹកនាំពិធីអធិស្ឋានពេលព្រឹកសម្រាប់មនុស្ស១ ០០០នាក់នៅកណ្តាលក្រុងដាក្កា បានប្រាប់ AFP ថា “ពិធីបួងសួងសុំទឹកភ្លៀង គឺជាប្រពៃណីរបស់យើង។ ជីវិតមនុស្សមិនអាចទ្រាំទ្របានឡើយ ដោយសារតែគ្មានភ្លៀង ហើយជាពិសេសប្រជាជនក្រីក្រ កំពុងរងទុក្ខវេទនាសឹងស្លាប់”។
ស្របពេលជាមួយគ្នានោះដែរ មន្ត្រីប៉ូលិសអះអាងថា ពិធីបួងសួងទ្រង់ទ្រាយប្រហាក់ប្រហែលគ្នានេះ គឺត្រូវបានធ្វើឡើងនៅកន្លែងផ្សេងទៀតក្នុងប្រទេសបង់ក្លាដែស សូម្បីគណបក្សឥស្លាមនិយមដ៏ធំបំផុតរបស់ប្រទេសគឺ Jamaat-e-Islami ក៏បានចេញសេចក្តីថ្លែងការណ៍ ប្រកូកប្រកាសឲ្យសមាជិករបស់ខ្លួន ចូលរួមការអធិស្ឋានផងដែរ។
សូមជម្រាបថា ជាធម្មតា ខែមេសាគឺជាខែក្តៅបំផុតនៅក្នុងប្រទេសបង់ក្លាដែស ប៉ុន្តែឆ្នាំនេះ កម្តៅខែមេសាបានហក់ឡើងខ្ពស់ជាប្រវត្តិសាស្រ្ត មិនធ្លាប់មានសោះចាប់តាំងពីប្រទេសបង់ក្លាដែស ទទួលបានឯករាជ្យក្នុងឆ្នាំ១៩៧១មក៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៤ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ