KPT+
សមាធិពេលព្រឹកមានប្រសិទ្ធភាពជាងកាហ្វេ ហើយជួយពេញមួយថ្ងៃ
យើងត្រូវការតែ ១០នាទីប៉ុណ្ណោះពេលដឹងខ្លួនមកភ្លាម ដោយអនុវត្តសមាធិពេលព្រឹកព្រលឹមបំផុត អាចនាំមកនូវការផ្លាស់ប្តូររបៀបខួរក្បាល និងរាងកាយធ្វើការពេញមួយថ្ងៃ។
១ ការធ្វើសមាធិពេលព្រឹកពិតជាមានប្រសិទ្ធភាពជាងគ្រាប់កាហ្វេ

អ្នកណាដែលបានធ្វើសមាធិនៅពេលព្រឹកព្រហាម នៅតែមានថាមពលពេញមួយថ្ងៃដោយមិនពឹងផ្អែកតែលើជាតិកាហ្វេអ៊ីនទៀតឡើយ។ ការធ្វើសមាធិរយៈពេល ១០ ទៅ ២០ នាទីធ្វើឱ្យប្រព័ន្ធប្រសាទរីករាលដាលនិងបញ្ចេញអរម៉ូនអ៊ីប៉ូលីនដែលជួយបង្កើនថាមពលធ្វើឱ្យយើងកាន់តែមានអារម្មណ៍រីករាយនិងស្រស់ថ្លាពេញមួយថ្ងៃ។
២ វាធ្វើឱ្យយើងមានទម្លាប់នៃការញ៉ាំដ៏មានសុខភាពល្អ

នៅពេលយើងស្ថិតក្នុងអារម្មណ៍អវិជ្ជមានយើងច្រើនតែឃ្លានអាហារមិនល្អដូចជា ត្រូវការរសជាតិផ្អែមខ្លាំង ហាងខ្លាំងជូរឬហឹរខ្លាំង។ ចិត្តស្ងប់ធ្វើឱ្យអណ្តាតយើងស្រូបយករសជាតិបានយ៉ាងល្អក្នុងអាហារទំាងដែលមិនចាំបាច់ប្រើធំបិលខ្ពស់ឬវាកាន់តែងាយស្រួលក្នុងការកាត់ផ្តាច់ជាតិស្ករនិងខ្លាញ់ចេញពីរបបអាហារជោគជ័យបាន។
៣ ពន្លឿនការរំលាយអាហារនិងសំអាតពោះវៀន

ថាមពលវិជ្ជមាននិងការស្ងប់ ១០ នាទីជួយពន្លឿនការរំលាយអាហារនិងសំអាតពោះវៀនដែលជាហេតុធ្វើឱ្យយើងមានអារម្មណ៍ឆ្អែតឆាប់ សម្រកបានល្អនិងមិនសូវទាក់ទាញនឹកនាដល់ជម្រើសអាហារមិនល្អនានាដែលគេដាក់លក់តាមផ្លូវ។កាលដែលយើងដឹងថាយើងញៀននឹងអាហារមិនល្អក៏ជាស្ត្រេស ព្រោះយើងមិនមានវិន័យគ្រប់គ្រាន់ក្នុងការផ្តាច់តែសមាធិអាចជួយបាន។
៤ សមាធិពេលព្រឹកការពារភាពតានតឹងបានពេញមួយថ្ងៃ

ការធ្វើសមាធិនៅពេលព្រឹកគឺជាការការពារខ្លួនចំពោះភាពតានតឹងនិងការឃ្លានខ្លាំង។ ការធ្វើសមាធិធ្វើឱ្យក្រពេញភីតូរីសនៅក្នុងខួរក្បាលដែលបញ្ចេញអរម៉ូន endorphins ឬអរម៉ូនរីករាយដំណើរការរលូន។ អ្នកស្រាវជ្រាវយល់ស្របថាមនុស្សដែលចាប់ផ្តើមការងាររបស់ពួកគេរៀងរាល់ព្រឹកបន្ទាប់ពីការធ្វើសមាធិរយៈពេលខ្លីមានអារម្មណ៍ថាខ្លួនគេមានភាពស្និទ្ធស្នាលជាងមុនហើយអាចបំបាត់ភាពតានតឹងបានយ៉ាងងាយស្រួល។
ការតាំងសមាធិមិនដែលមានវិធីត្រឹមត្រូវឬខុសក្នុងការធ្វើវាឡើយ។ ចាប់អនុវត្តទៅ!នៅពេលណាក៏បាន កន្លែងណាក៏បាន!
ប្រែសម្រួល៖ ឡាហ្សូលី
ចុចអាន៖ សាកវិធីធ្វើសមាធិប៉ុន្មាននេះ បើមានអារម្មណ៍តានតឹងពិបាកគ្រប់គ្រង
ចុចអាន៖ សមាធិជួយឱ្យវដ្តរដូវទៀងទាត់ បន្ថយការឈឺចាប់ និងបំបាត់បញ្ហាមុនលើវ័យជំទង់
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


