សុខភាព
រកពេទ្យពិនិត្យទឹកនោមផ្អែមឲ្យហើយ ក្រោយចេញសញ្ញាទាំង៧នេះ
អ្នកស្ថិតក្នុងស្ថានភាពត្រៀមកើតជំងឺទឹកនោមផ្អែម មានកម្រិតជាតិស្ករខ្ពស់ជាងធម្មតា ប៉ុន្តែគ្រូពេទ្យមិនទាន់ចាត់ទុកអ្នកទាំងនោះថាមានជំងឺទឹកនោមផ្អែមទេ។ បើតាម CDC អាមេរិក អ្នកស្ថិតក្នុងស្ថានភាពត្រៀមកើតជំងឺទឹកនោមផ្អែម នឹងវិវត្តទៅជាអ្នកជំងឺទឹកនោមផ្អែមនៅប្រាំឆ្នាំបន្ទាប់ បើសិនជាមិនបានព្យាបាលទាន់ពេល។
រោគសញ្ញាដំណាក់កាលដំបូងៗនៃការវិត្តទៅរកជំងឺទឹកនោមផ្អែមប្រភេទ២ ចាប់ពីកម្រិតស្រាល ហើយជាលទ្ធផលអ្នកមានបញ្ហានេះ មិនចាប់អារម្មណ៍ថាខ្លួនស្ថិតក្នុងដំណាក់កាលត្រូវព្យាបាលនោះដែរ។
ខាងក្រោមនេះជាសញ្ញា និងរោគសញ្ញាដំណាក់កាលដំបូងៗនៃជំងឺទឹកនោមផ្អែមប្រភេទ២៖
១. នោមញឹក
នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមយើងខ្ពស់ តម្រងនោមនឹងព្យាយាមបញ្ចេញជាតិស្ករដែលលើសចោល ដោយចម្រោះចេញពីក្នុងឈាម។ ការណ៍នេះធ្វើឲ្យមនុស្សយើងត្រូវទៅនោមញឹកញាប់ ពិសេសនៅពេលយប់។
២. ស្រេកទឹក
ពេលយើងត្រូវនោមញឹកញាប់ ដើម្បីបញ្ចេញចោលជាតិស្ករលើស នឹងនាំឲ្យរាងកាយយើងបាត់បង់ជាតិទឹក និងធ្វើឲ្យយើងចាប់ផ្ដើមស្រេកទឹកខ្លាំងដែរ។

៣. ឃ្លាន
អ្នកមានជំងឺទឹកនោមផ្អែមតែងតែមិនបានទទួលថាមពលគ្រប់គ្រាន់ពីអាហារដែលខ្លួនញ៉ាំនោះទេ។ ប្រព័ន្ធរំលាយអាហារយើងបំបែកអាហារទៅជាគ្លុយកូស ដើម្បីបំប្លែងជាថាមពល។ អ្នកមានជំងឺទឹកនោមផ្អែម មិនទទួលគ្លុយកូសទាំងនោះបានគ្រប់គ្រាន់ នៅក្នុងចរន្តឈាម ដើម្បីបញ្ជូនទៅកាន់កោសិការាងកាយនោះទេ។
ជាលទ្ធផល អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ២ តែងតែមានអារម្មណ៍ឃ្លានជាប្រចាំ មិនថាទើបតែញ៉ាំរួចហើយក៏ដោយ។

៤. អស់កម្លាំងខ្លាំង
ជំងឺទឹកនោមផ្អែមប្រភេទ២ អាចមានឥទ្ធិពលលើកម្រិតថាមពល និងធ្វើឲ្យអ្នកមានជំងឺនេះមានអារម្មណ៍ហត់នឿយ ឬអស់កម្លាំង។ ការមានអារម្មណ៍អស់កម្លាំងនេះ កើតឡើងដោយសារស្ករក្នុងចរន្តឈាមមិនអាចផ្ដល់ទៅកោសិការាងកាយបានគ្រប់គ្រាន់។
៥. ស្រវាំងភ្នែក
កម្រិតជាតិស្ករក្នុងឈាមលើសតម្រូវការ អាចធ្វើឲ្យខូចខាតសរសៃឈាមតូចៗក្នុងភ្នែក ដែលនាំឲ្យយើងជួបបញ្ហាស្រវាំងភ្នែក។ ការស្រវាំងភ្នែក អាចកើតមានឡើងនៅលើភ្នែកម្ខាង ឬទាំងសង្ខាង និងអាចបាត់ទៅវិញ និងកើតមកវិញដែរ។

អ្នកមានជំងឺទឹកនោមផ្អែមដែលជួបបញ្ហាភ្នែក ហើយមិនព្យាបាលនឹងអាចបង្កទៅជាបញ្ហាធ្ងន់ធ្ងរ និងចុងក្រោយអាចឈានដល់ពិការភ្នែក។
៦. របួសជាសះយឺត
កម្រិតជាតិស្ករក្នុងឈាមខ្ពស់ អាចបំផ្លាញដល់ប្រព័ន្ធប្រសាទរបស់រាងកាយ និងសរសៃឈាមតូចៗ ដែលអាចធ្វើឲ្យលំហូរឈាមចុះខ្សោយ(impair blood circulation)។ ជាលទ្ធផល កន្លែងមុត ឬរបូសនឹងត្រូវការពេលរាប់អាទិត្យ ឬខែ ដើម្បីជាសះស្បើយ។ ការជាសះពីរបួសយឺត អាចបង្កើនឱកាសប្រឈមនឹងការឆ្លងរោគផ្សេងៗ។
៧. ស្ពឹកដៃ ឬជើង
កម្រិតជាតិស្ករក្នុងឈាមខ្ពស់អាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងលំហូរឈាមក្នុងរាងកាយ។ អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ២ បញ្ហានេះអាចនាំឲ្យមានអាការៈឈឺចាប់ និងស្ពឹងដៃ ឬជើង។

អ្នកមានបញ្ហាបែបនេះ ហើយមិនព្យាបាលទាន់ពេល អាចនឹងជួបផលវិបាកផ្សេងៗទៀតច្រើន។
ការដឹងទាន់ពេលពីសញ្ញា និងរោគសញ្ញាដំណាក់កាលដំបូងៗនៃជំងឺទឹកនោមផ្អែមប្រភេទ២នេះ នឹងធ្វើឲ្យគ្នាយើងអាចទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបានទាន់ពេលវេលា។ ការទទួលបានការព្យាបាលបានត្រឹមត្រូវ ការផ្លាស់ប្តូររបៀបរបបរស់នៅ និងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឲ្យបានត្រឹមត្រូវ នឹងធ្វើឲ្យយើងមានសុខភាពល្អ និងកាត់បន្ថយផលវិបាកផ្សេងៗ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ អ្វីខ្លះជាមូលហេតុនៃការ “ឈឺក្បាល” ?
សូមចុចអាន៖ សូមមេត្តាកុំមើលរំលងការរាករូសរ៉ាំរ៉ៃ វាអាចជាផលរំខាន ក្នុងជីវិតរស់នៅប្រចាំថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


