ព័ត៌មានជាតិ
ប្លែកពីទូតដទៃ! ទូតកាតាប្រចាំកម្ពុជា ប្រគល់បាល់ទាត់ផលិតសម្រាប់វគ្គផ្ដាច់ព្រ័ត្រ World Cup ជូនសម្ដេចធិបតី
ខុសប្លែកពីបណ្ដាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រទេសដទៃទៀត ពោលគឺ ឯកអគ្គរាជទូតកាតាប្រចាំកម្ពុជា បានប្រគល់បាល់ទាត់មួយគ្រាប់ដែលផលិតឡើងដើម្បីប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ថ្នាក់ពិភពលោកជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទុកជាអនុស្សាវរីយ៍ ក្នុងពេលចូលជួបសម្ដែងការគួរសម និង ពិភាក្សាកាងារនៅវិមានសន្តិភាព នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ។

តាមរូបរាង គ្រាប់បាល់ដែល ឯកអគ្គរាជទូតកាតាប្រចាំកម្ពុជា បានប្រគល់ជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត គឺជាគ្រាប់បាល់ដែលគេប្រើសម្រាប់ការប្រកួតវគ្គ៤ក្រុមចុងក្រោយ និងវគ្គផ្ដាច់ព្រ័ត្រនៅក្នុងការប្រកួតបាល់ទាត់ពានរង្វាន់លំដាប់ថ្នាក់ពិភពលោក World Cup ២០២២ ដែលប្រទេសកាតារៀបចំធ្វើជាម្ចាស់ផ្ទះផ្ទាល់តែម្ដង។ យោងតាមការចុះផ្សាយរបស់ Sport Brief គ្រាប់បាល់ប្រភេទនេះ គឺមានទម្ងន់ ៤៥០ ក្រាម ជាបាល់ដែលស្រាល និងមានល្បឿនលឿននៅលើអាកាស ។
បាល់ទាត់សម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នេះមានឈ្មោះអារ៉ាប់ថា Al Rihla មានន័យថា “ការធ្វើដំណើរ” ។ វាសំដៅដល់ការធ្វើដំណើររបស់ប្រទេសកាតា ទម្រាំក្លាយជាប្រទេសអារ៉ាប់ដំបូងគេ ដែលបានធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ World Cup ២០២២។

បាល់នេះផលិតឡើងដោយក្រុមហ៊ុន Adidas មានស្រទាប់រហូតទៅដល់ ២០ និងមានទង់ជាតិរបស់ប្រទេសកាតានៅលើបាល់នោះផងដែរ ។ វាមានរូបចម្លាក់ចម្រុះពណ៌នៅលើផ្ទៃបាល់ពណ៌ស និងមានរូបសញ្ញា ៣ ជ្រុងដែលរំឭកដល់កប៉ាល់មួយគ្រឿងដែលមានប្រជាប្រិយភាពនៅក្នុងរដ្ឋឈូងសមុទ្រមួយនេះ។
ជាការកត់សម្គាល់នេះ ជាលើកទីមួយហើយ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបានវត្ថុអនុស្សាវរីយ៍ជាគ្រាប់បាល់បែបនេះ បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាជាផ្លូវការ រយៈពេលជាង៨ខែមកនេះ ខណៈកន្លងមកសម្ដេចធិបតី ទទួលបានវត្ថុអនុស្សាវរីយ៍ដូចជាផ្កាជាដើម៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សន្តិសុខសង្គម១៣ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


