Connect with us

ព័ត៌មានអន្ដរជាតិ

ចៅប្រុស​អតីត​នាយករដ្ឋមន្ត្រី​ ឥណ្ឌា ​រង​ការ​ចោទ​ប្រកាន់​ពី​បទបៀតបៀនស្ត្រី៤០០​នាក់​

បានផុស

នៅ

យោងតាមការចុះផ្សាយពី indian កាលពីថ្ងៃទី០៧ ខែមេសា បានបញ្ចាក់ថា អ្នកនយោបាយឥណ្ឌា និងជាសមាជិកសភាឥណ្ឌាម្នាក់ ដែលជាចៅប្រុសរបស់អតីតនាយករដ្ឋមន្ត្រីឥណ្ឌា Deve Gowda ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេតពីបទរំលោភបំពានផ្លូវភេទ និងបៀតបៀនស្ត្រីចំនួន ៤០០នាក់។ គាត់ត្រូវបានចោទប្រកាន់ពីបទកេងប្រវ័ញ្ច និងបង្កើតវីដេអូរបស់ស្ត្រីក្នុងរយៈពេលជាច្រើនឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ Parjwal ត្រូវបានគេចោទប្រកាន់ថាបានថតវីដេអូចំនួន ២,៨០០ ក្នុងចំណោមស្ត្រី ៤០០ នាក់ត្រូវបានចាប់រំលោភ, ខ្សែ USB ចំនួន ២០០០ នៃវីដេអូរំលោភត្រូវបានគេរកឃើញនៅក្នុងឧទ្យាន ឡានក្រុង និងរថភ្លើងនៅទូទាំងរដ្ឋ Karnataka ហើយវីដេអូនៃការរំលោភត្រូវបានបែកធ្លាយដោយអតីតអ្នកបើកបរ Prajwal Revanna ។ វីដេអូ​ទាំងនេះ​ត្រូវបាន​សមាជិកសភា​ប្រើ​ដើម្បី​បង្ខូចកេរ្តិ៍ឈ្មោះ​ស្ត្រី និង​ទទួលបាន​ការពេញចិត្ត​ផ្លូវភេទ​ពី​ពួកគេ។

លើសពីនេះទៀតដែរ ក្នុងពេលដែល Prajwal បានរត់គេចខ្លួន ឪពុករបស់គាត់ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទហិង្សាផ្លូវភេទលើស្ត្រីបម្រើ។ ក្មេងស្រីដែលធ្វើការនៅផ្ទះ Parjwal បានត្អូញត្អែរទៅកាន់ប៉ូលិសអំពីការចាប់រំលោភ ហើយនាងក៏បានចោទប្រកាន់ឪពុករបស់ Prajwal ពីបទរំលោភផ្លូវភេទផងដែរ។ សូម្បីតែ អតីតសមាជិកក្រុមប្រឹក្សាក្រុង Bangalore ក៏បានចោទប្រកាន់ Prajwal ពីបទរំលោភនាងជាច្រើនដងផងដែរ។

អ្នកនយោបាយឥណ្ឌា និងមេដឹកនាំសភា Rahul Gandhi បាននិយាយថា នេះមិនមែនជារឿងអាស្រូវផ្លូវភេទទេ ប៉ុន្តែជាករណីធ្ងន់ធ្ងរនៃការចាប់រំលោភ។

ដោយឡែក លោក Modi បានធ្វើយុទ្ធនាការសម្រាប់ Prajwal នៅក្នុងការបោះឆ្នោត ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់បាននិយាយថា “វាគឺជាបញ្ហាច្បាប់ និងសណ្តាប់ធ្នាប់។ ប្រសិនបើឧប្បត្តិហេតុបែបនេះកើតឡើងនៅ Bengal នោះរដ្ឋាភិបាល Bengal នឹងទទួលខុសត្រូវ។ ប្រសិនបើវាកើតឡើងនៅក្នុងរដ្ឋ Gujarat នោះរដ្ឋាភិបាល Gujarat ជាអ្នកទទួលខុសត្រូវ ប្រសិនបើវាកើតឡើងនៅ Karnataka នោះរដ្ឋាភិបាល Karnataka ទទួលខុសត្រូវក្នុងចាត់វិធានការវិញ”។

ទោះយ៉ាងណាក៏ដោយ កាសែត The Times បានរាយការណ៍ដោយដកស្រង់ប្រភពរបស់ខ្លួនថា បុរសអាយុ ៣៣ ឆ្នាំរូបនេះ បានប្រើប្រាស់លិខិតឆ្លងដែនការទូត ដើម្បីធ្វើដំណើរចាកចេញពីប្រទេសឥណ្ឌា ទៅប្រទេស អាល្លឺម៉ង់បាត់

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មហាសេដ្ឋី Ambani គ្រោងប្រារព្ធមង្គលការកូនពៅនៅវិមាន អង់គ្លេស ដែលទិញក្នុងតម្លៃ ៧៩ លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម