ព័ត៌មានជាតិ
បើខ្វះខាត វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ប្រកាសផ្គត់ផ្គង់ដល់យុវជនដែលចង់រៀនជំនាញបច្ចេកទេស
នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសទទួលយុវជនគ្រប់រូប រួមទាំងជនមានពិការភាពឱ្យចូលរៀនដោយឥតគិតថ្លៃលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ហើយធានាការផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់សិស្សដែលខ្វះខាត ជាពិសេសពេលរៀនចប់ ធានាថា មានជំនាញពិតប្រាកដ និងមានការងារធ្វើ។

ថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មានចម្រុះស្ថាប័ន ដែលចុះធ្វើទស្សនកិច្ចផ្ទាល់នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ លោក កែម ជាក់នី នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសនូវការធានាយ៉ាងមុតមាំចំនួន៣ចំណុច ចំពោះយុវជនដែលមានបំណងចង់ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺនេះ។
បើតាមលោក កែម ជាក់នី ការធានារបស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ គឺទី១ ឆន្ទៈរបស់លោកគ្រូអ្នកគ្រូក្នុងការបង្រៀន ទី២ ការធានាក្នុងការផ្ទេរចំណេះជំនាញទៅសិស្សឱ្យចេះពិតប្រាកដ និងទី៣ ធានាថានៅពេលរៀនចប់នូវជំនាញបច្ចេកទេសនេះ សិស្សនឹងទទួលបានការងារធ្វើគ្រប់ៗគ្នាទាំងអស់។
លោកនាយកវិទ្យាស្ថាន ចាត់ទុកការបណ្ដុះឆន្ទៈគ្រូបច្ចេកទេស គឺជាកត្តាសំខាន់មួយក្នុងនាមជាអាណាព្យាបាលទី២ របស់សិស្ស តាមរយៈការយកចិត្តទុក មើលថែសិស្សនិស្សិតប្រៀបដូចជាកូនបង្កើតរបស់ខ្លួន។ ភ្ជាប់ជាមួយគ្នានេះ ការធានាក្នុងការប្រតិបត្តិការផ្ដល់ និងផ្ទេរចំណេះជំនាញពីគ្រូ ទៅឱ្យសិស្ស ក៏ដូចជាការធានាស្វែងរកការងារឱ្យធ្វើ ត្រូវបាន យកចិត្តទុកចិត្តខ្ពស់ និងជាកត្តាធានាយ៉ាងគត់មុតរបស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ស្របតាមអនុសាសន៍របស់សម្ដចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា «រៀនឱ្យចេះ រៀនឱ្យចប់ រៀនឱ្យមានការងារធ្វើ»។

លោកនាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានបន្ថែមថា នៅពេលដែលសិស្សចុះទៅហាត់ការជាក់ស្ដែងតាមបណ្ដាទីតាំងរោងចក្រ សហគ្រាសនានា ក៏សាលាមិនបោះបង់ពួកគាត់ចោលដែរ ដោយនឹងមានគ្រូបច្ចេកទេសចុះទៅជាមួយពួកគាត់ជានិច្ច រហូតសិស្សទាំងនោះមានភាពម្ចាស់ការ ហើយអាចបន្សាំខ្លួននៅក្នុងបរិយាកាសការងារបាន។ បើតាមលោកនាយកវិទ្យាស្ថាន ការងារទាំងនេះបានអនុវត្តយ៉ាងជោគជ័យរួចមកហើយនៅក្នុងដំណាក់កាលទី១នេះ ហើយលោក រំពឹងថា នឹងកាន់តែជោគជ័យថែមទៀតសម្រាប់ដំណាក់កាលបន្តបន្ទាប់។
ចំពោះជនមានពិការភាព ត្រូវបានលោក កែម ជាក់នី នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ចាត់ទុកជាអាទិភាព និងបានលើកទឹកចិត្តដល់ជនមានពិការភាពទាំងអស់ដែលចង់ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ អាចមកចុះឈ្មោះចូលរៀននៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបាន ដោយនឹងទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុត។
គួរជម្រាបថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ នៅជំហានទី១ បានចាប់ផ្ដើមអនុវត្តតាំងពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ មកដល់ពេលនេះគឺមានរយៈពេល៤ខែមកហើយ។ បន្ទាប់ពីរៀនទ្រឹស្ដីបានរយៈពេល៤ខែ សិក្ខាកាមនឹងត្រូវចុះអនុវត្តផ្ទាល់នៅតាមរោងចក្រ សហគ្រាស យានដ្ឋាន ឬមូលដ្ឋានអាជីវកម្មផ្សេងៗ។

ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងថា នៅជំហានទី១នៃកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១.៥លាននាក់ បាននិងកំពុងទទួលបានជោគជ័យ ក្នុងនោះមានសិស្សចុះឈ្មោះប្រមាណ៣ម៉ឺននាក់ និងអ្នកដែលកំពុងសិក្សាមានប្រមាណជាង២ម៉ឺននាក់ ខណៈជិត១ម៉ឺននាក់ទៀត ក៏នឹងត្រៀមចូលរៀនបន្តៗទៀត។
ដោយឡែក នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ក្នុងដំណាក់កាលទី១កន្លងទៅនេះ បានដាក់ផែនការជ្រើសរើសសិស្សមកបណ្ដុះបណ្ដាលជំនាញបច្ចេសទេស និងវិជ្ជាជីវៈចំនួន៣៩០នាក់ ប៉ុន្តែជាក់ស្ដែង វិទ្យាស្ថានទទួលបានសិស្សចុះឈ្មោះសរុបប្រមាណ៤៤៨នាក់ លើសផែនការ១៤%។ ដូច្នេះ នៅដំណាក់កាលបន្ទាប់ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ នឹងបន្តជ្រើសរើសចំនួន៥៧០នាក់បន្ថែមទៀត៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


