Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ប្រកាសបើកច្រកឆ្លងកាត់ថ្មីចូលភាគជើងតំបន់ហ្គាហ្សា

បានផុស

នៅ

អ៊ីស្រាអែលបានបើកច្រកឆ្លងកាត់ថ្មីមួយនៅភាគខាងជើងតំបន់ហ្គាហ្សាដើម្បីផ្ទេរជំនួយមនុស្សធម៌ទៅកាន់តំបន់ដែលកំពុងរងគ្រោះមួយនេះ ឲ្យបានកាន់តែឆាប់ ។ ​នេះបើយោងតាមការចេញផ្សាយដោយទូរទស្សន៍ជាតិជប៉ុន NHK កាលពីថ្ងៃទី១៣ ខែឧសភាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងកម្លាំងការពារជាតិអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនបានបើកច្រកឆ្លងកាត់ Western Erez ដោយមានការសម្របសម្រួលជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលអនុញ្ញាតិឲ្យ​ឡានដឹកទំនិញរាប់សិបគ្រឿងបញ្ជូនការដឹកម្សៅពីកំពង់ផែ Ashdod របស់អ៊ីស្រាអែល ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនផ្លូវជំនួយទៅកាន់តំបន់ហ្គាហ្សា ។

ជំហាននេះកើតឡើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីស្ថានការណ៍មនុស្សធម៌ដែលកាន់តែយ៉ាប់យ៉ឺននៅក្នុងតំបន់ហ្គាហ្សា នៅពេលដែលអ៊ីស្រាអែលបន្តប្រតិបត្តិការយោធារបស់ខ្លួន ។

គួររំឭកថា យោងតាមទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិយូនីសេហ្វ រយៈពេល ៥ ថ្ងៃចុងក្រោយនេះ គ្មានប្រេងឥន្ធនៈ និងស្ទើរតែគ្មានជំនួយមនុស្សធម៌បានចូលទៅក្នុងតំបន់ហ្គាហ្សានោះទេ ខណៈសហរដ្ឋអាមេរិក​បាន​និងកំពុង​ជំរុញ​ឲ្យអ៊ីស្រាអែល​បើក​ច្រក​ឆ្លងកាត់​ទីក្រុង Rafah ភាគ​ខាងត្បូង​តំបន់ហ្គាហ្សា​ឡើងវិញ​ជាបន្ទាន់ផងដែរ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម