កីឡា
សង្វៀន K-1 របស់ជប៉ុនគ្រោងធ្វើនៅទីក្រុង New York កំពុងជួបបញ្ហាផ្នែកច្បាប់
ស្ថាប័នប្រដាល់ឃីកបុកស៊ីងជប៉ុន K-1 គ្រោងរៀបចំកម្មវិធីប្រកួត All Or Nothing នៅទីក្រុង New York ទឹកដីសហរដ្ឋអាមេរិក ប៉ុន្តែពួកគេកំពុងជួបបញ្ហាផ្នែកច្បាប់។

ថ្មីៗនេះការផ្សព្វផ្សាយកម្មវិធីរបស់ជប៉ុនមានបញ្ហាមួយចំនួននៅលើទឹកដីសហរដ្ឋអាមេរិក។ តាមប្រភពពាក់ព័ន្ធក្នុងការរៀបចំផែនការពង្រីកទីផ្សារអន្តរជាតិរបស់ K-1 បានឲ្យដឹងថា ព្រឹត្តិការណ៍ដែលគ្រោងធ្វើនៅទីក្រុង New York កំពុងស្ថិតក្នុងស្ថានភាពមិនល្អ។
ដើមឡើយតាមការគ្រោងទុកនៅថ្ងៃទី១៩ ខែឧសភា ឬថ្ងៃទី២២ ខែមិថុនា ស្ថាប័ន K-1 បានកក់មជ្ឍមណ្ឌលកីឡា The Theatre នៅ Madison Square Garden ដើម្បីរៀបចំការប្រកួត។ ពួកគេត្រូវស្វែងរកកីឡាករទម្ងន់ធ្ងន់របស់អាមេរិកដើម្បីប្រកួតឃីកបុកស៊ីង។ តាមរូបមន្តនៃការប្រកួត កីឡាករត្រូវការឈ្នះ៣លើក ក្នុងមួយយប់ទើបទទួលបានឱកាសទៅប្រកួតខ្សែក្រវាត់ពិភពលោក K-1 World Grand Prix ជុំចុងក្រោយដែលមានបេក្ខភាព៨រូប នៅថ្ងៃទី១៤ ខែធ្នូ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ប៉ុន្តែអ្វីៗមិនដូចការគ្រោងទុកឡើយ ដោយសារច្បាប់នៅទីក្រុង New York មិនអនុញ្ញាតឲ្យកីឡាករ១រូបប្រកួតច្រើនលើកក្នុង១យប់នោះទេ។ ច្បាប់នេះត្រូវបានផ្លាស់ប្តូរនៅស្ថាប័ន GLORY Kickboxing តាំងពីឆ្នាំ២០១៣ ដោយសារច្បាប់នេះកាលពីមុនប្រកួតវិលជុំដែលធ្វើឲ្យកីឡាករប្រកួតច្រើនលើកក្នុងពេល១យប់។
យ៉ាងណាមិញសម្រាប់គម្រោងប្រកួតនៅសហរដ្ឋអាមេរិកមិនទាន់អាចកំណត់បានថាតើត្រូវលុបចោល ឬពន្យារពេល ហើយក៏មិនទាន់អាចកំណត់បានពីការផ្លាស់ប្តូរទីតាំងទៅរដ្ឋផ្សេង ដែលមានច្បាប់មិនសូវតឹងតែង៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Beyondkick
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


