ជីវិតកម្សាន្ដ
YoonA បញ្ចេញឈុតពណ៌ឈូក លើកកម្រាលព្រំក្រហម Cannes លើកទី៧៧
នៅរសៀលថ្ងៃទី ១៩ នេះ តារាចម្រៀង និងសម្ដែង YoonA បានចូលរួមក្នុងមហោស្រពភាពយន្ត Cannes លើកទី ៧៧ ដែលប្រារព្ធឡើងនៅ Palais des Festivals ក្នុងទីក្រុង Cannes ប្រទេសបារាំង ក្នុងឋានៈជាទូតសុឆន្ទៈសម្រាប់ម៉ាកគ្រឿងអលង្ការ។
នៅថ្ងៃនោះ YoonA បានចូលរួមក្នុងព្រឹត្តិការណ៍កម្រាលព្រំក្រហម ដែលរៀបចំឡើងមុនពេលការបញ្ចាំងលើកដំបូងនៃ ‘Horizon: American Saga’ ដែលដឹកនាំនិងសម្តែងដោយ Kevin Costner ជាខ្សែភាពយន្តដែលមិនមានការប្រកួតប្រជែង។ នាងបានបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ពណ៌ផ្កាឈូកដ៏គួរឲ្យស្រឡាញ់ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីទូទាំងពិភពលោក ខណៈដែលអ្នកគាំទ្របានស្រែកហៅឈ្មោះរបស់នាងជាបន្តបន្ទាប់ ដែលនេះប្រៀដូចជាការបង្ហាញពីឥទ្ធិពលពិភពលោកដ៏ធំធេងរបស់តារាស្រីកូរ៉េរូបនេះយ៉ាងខ្លាំងផងដែរ។

ក្រោយមក YoonA បានផ្លាស់ប្តូរទៅជារ៉ូបពណ៌សសម្រាប់អាហារពេលល្ងាចដោយរីករាយក្នុងពិធីបុណ្យតាមស្ទីលនៃទឹកដីអឺរ៉ុប។ នាងក៏បានធ្វើទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅកាន់ទីផ្សារភាពយន្តនៅទីក្រុង Cannes ដើម្បីផ្សព្វផ្សាយភាពយន្តរបស់នាងដែលមានចំណងជើងថា ‘The devil has move in’ ដែលបានរៀបចំស្តង់ផ្សព្វផ្សាយមុនពេលចេញលក់ ដោយបន្ថែមភាពរំភើបដល់ការផ្សព្វផ្សាយជាសកល។
ទន្ទឹមនឹងនោះ YoonA គ្រោងនឹងចេញសម្តែងរឿង “The Devil has move in” របស់នាងនៅក្នុងពាក់កណ្តាលឆ្នាំចុងក្រោយនេះ។ លើសពីនេះទៀត នាងនឹងរៀបចំព្រឹត្តិការណ៍ខួបកំណើតមួយ ‘So Wonderful Day’ ចាប់ពីថ្ងៃទី ២៤ ខែឧសភា ដល់ថ្ងៃទី ០២ ខែមិថុនា នៅទីកន្លែងវប្បធម៌ Ilssangbienalsang ដោយ U+។
សូមជម្រាបជូនដែរថា មហោស្រពភាពយន្ត Cannes លើកទី ៧៧ ដែលប្រារព្ធឡើងនៅ Palais des Festivals ក្នុងទីក្រុង Cannes ប្រទេសបារាំងឆ្នាំនេះ បានប្រារព្ធចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ២៥ ខែឧសភា ជាថ្ងៃបញ្ចប់៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួស្រី “Queen of Tears” ត្រូវគេចោមរោមនៅអាកាសយានដ្ឋាន ដល់ថ្នាក់ហ្វេនទាមទារឲ្យមានសន្តិសុខតឹងរឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


