ជីវិតកម្សាន្ដ
សារព័ត៌មានកូរ៉េផ្សាយព្រោងព្រាតថា Seungri ត្រៀមបេីកក្លឹបនៅ កម្ពុជា ខណៈ BBC ទើបទម្លាយឃ្លិបរឿងអាស្រូវ
យោងតាមសារព័ត៌មានរបស់ប្រទេសកូរ៉េ Koreaboo និង All kpop កាលពីថ្ងៃទី២៤ ខែឧសភា បានចុះផ្សាយថា Seungri អតីតសមាជិកក្រុម BIGBANG កំពុងរៀបចំត្រៀមបើកក្លឹបមួយនៅកម្ពុជា ស្របពេល កាលពីពេលថ្មីៗនេះ BBC ទើបទម្លាយនូវឃ្លិបរឿងអាស្រូវដែលបានប្រើហឹង្សាលើស្រ្តីម្នាក់យ៉ាងដំណំ។ នៅក្នុងវីដេអូមានរយៈពេលជាង ១ម៉ោង ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានហៅពេលដែល Seungri បង្ហាញខ្លួននៅក្នុងពិធីជប់លៀងថា ជាឈុតឆាកដ៏គួរឲ្យភ័យខ្លាចពីភាពយន្តឯកសារមួយនោះ។

តាមប្រភពជិតស្និទ្ធបានបញ្ចាក់ថា រូបលោកបានបញ្ចប់ការធានាការវិនិយោគរួចរាល់អស់ហើយ។ ចំណែកឯការបើកក្លឹបនឹងជាលើកទីពីរជាមួយនឹងឧស្សាហកម្មនេះ ហើយពីមុនគាត់បានបើកក្លឹបមួយដែលមានឈ្មោះថា Burning Sun ធ្លាប់ជាប់ពាក់ព័ន្ធក្នុងសកម្មភាពខុសច្បាប់ ដូចជាពេស្យាចារ និងការប្រើប្រាស់គ្រឿងញៀន។
ជាក់ស្ដែងកាលពីកន្លងមក អតីតសមាជិកក្រុម BIGBANG រូបនេះក៏ធ្លាប់ត្រូវបានគេរាយការណ៍ថា បានរៀបចំខ្លួនដើម្បីវិលត្រឡប់មកកាន់មុខជំនួញវិញ។ គាត់ត្រូវបានគេប្រទះឃើញដើរលេងជាមួយបុគ្គលល្បីៗក្នុងសង្គមជាមួយភាគីពាក់ព័ន្ធក្នុងទីក្រុងហុងកុង ដែលនាំឲ្យអ្នកលេងអ៊ីនធឺណិតនៅទីនោះស្មានថា គាត់នឹងបើកក្លឹបរាត្រីនៅទីនោះឆាប់ៗនេះ។
អ្នកលេងអ៊ីនធឺណិតម្នាក់បានបញ្ចេញមតិថា “គាត់កំពុងទំនាក់ទំនងជាមួយថៅកែអ្នកលក់គ្រឿងស្រវឹង និងក្លឹបរាត្រី។ វាហាក់ដូចជាទាក់ទងនឹងអាជីវកម្ម ក្នុងនោះគេឃើញមានស្ត្រីជាច្រើនដែលវះកាត់កែសម្ផស្ស និងអ្នកជីកមាសព្យាយាមនិយាយជាមួយគាត់”។
ស្របពេលដែលមហាជនមានការភ្ញាក់ផ្អើលថា ដំណឹងនៃការបើកក្លឹបរបស់លោកនៅកម្ពុជា នឹងធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍មុនគេ ប៉ុន្តែក៏មិនមែនជារឿងថ្មីសម្រាប់ទីផ្សារនោះទេ។ កន្លងមកលោកបានទៅចូលរួមកម្មវិធីជួបជុំអ្នកគាំទ្រនៅប្រទេសកម្ពុជា ហើយថែមទាំងសន្យាថា នឹងនាំ G-DRAGON មកជាមួយថែមទៀតផង ។
ឆ្លើយតបនឹងបញ្ហានេះ អ្នកលេងអ៊ីនធឺណិតកូរ៉េមានការខឹងសម្បារយ៉ាងខ្លាំង ហើយបញ្ចេញមតិដោយហ៊ានភ្នាល់ថា Seungri នឹងមានពិធីជប់លៀងគ្រឿងញៀននៅទីនោះផងដែរ។ ជាមួយគ្នានេះដែរអ្នកផ្សេងទៀតក៏មានការមិនពេញចិត្តនៅពេលឮដំណឹងថា តារាចម្រៀងសំបូររឿងអាស្រូវផ្លូវភេទរូបនេះថ្លើមធំ ហើយនៅមានគម្រោងបើកក្លឹបម្ដងទៀត ទាំងខ្លួនធ្លាប់ប្រព្រិត្តឹខុសលើមនុស្សស្រីជាច្រើន កាលនៅក្លឹប Burning Sun។

ទោះយ៉ាងណាក៏ដោយ ដំណឹងនៃការត្រៀមបើកក្លឹបកម្សាន្តក្នុងប្រទេសកម្ពុជា គ្រាន់តែជាការចុះផ្សាយពីសំណាក់សារព័ត៌មានល្បីៗប្រចាំប្រទេសកូរ៉េខាងត្បូងតែប៉ុណ្ណោះ។ រឿងរ៉ាវជាក់ស្ដែងយ៉ាងណា ទស្សនិកមានតែរង់ចាំតាមដានបន្តថាតើអតីតសមាជិកក្រុម BIGBANG រូបនេះ នឹងបើកក្លឹបពិតមែន ឬគ្រាន់តែជាពាក្យចចាមអារ៉ាម។
សូមរលឹកដែរថា រឿងអាស្រូវ The Burning Sun គឺជារឿងដ៏ធំមួយដែលបានអង្រួនឧស្សាហកម្ម K-Pop ។ Whistle-blowers បានរាយការណ៍ពីសកម្មភាពខុសច្បាប់ រួមមានការសេពគ្រឿងញៀន ការថតវីដេអូខុសច្បាប់ និងការរំលោភផ្លូវភេទ ព្រមទាំងការជជែកជាក្រុមដ៏ល្បីដែលមាន Seungri និងមិត្តភក្តិតារាផ្សេងទៀត។ ការជជែកជាក្រុមបានចែករំលែកការថតដោយខុសច្បាប់នូវខ្លឹមសារអាសអាភាស និងជាមធ្យោបាយមួយសម្រាប់ Seungri ក្នុងការគ្រប់គ្រង និងសម្រួលដល់ពេស្យាចារ។ នៅឆ្នាំ ២០២០ អតីតសមាជិកក្រុម BIGBANG រូបនេះ បានសារភាពកំហុសក្នុងការសម្របសម្រួលពេស្យាចារ ការថតភាពយន្តខុសច្បាប់ ការលេងល្បែងស៊ីសងជាទម្លាប់ និងអ្វីៗជាច្រើនទៀត។ គាត់ត្រូវបានកាត់ទោសឲ្យជាប់គុកមួយឆ្នាំកន្លះតែប៉ុណ្ណោះ។ ក្រោយចេញពីពន្ធធនាគារ ទស្សនិកជនកូរ៉េបានបង្ហាញពីការមិនពេញចិត្តដែលជាប់ទោសស្រាលពេក ហើយពួកគេក៏មិនស្វាគមន៍ការវិលមកកាន់អាជីពកម្សាន្តមួយនេះទៀតដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រលែងចាត់ទុក Seungri ជា Idol ក្រោយ BBC ទម្លាយឃ្លិបហឹង្សាលើស្ត្រី កាលប៉ុន្មានឆ្នាំមុន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


