Connect with us

ជីវិតកម្សាន្ដ

គ្រងឈុតអប្សរាយប់មិញ ឌីជេ សូដា ទទួលការសរសើរយ៉ាងព្រោងព្រាតពីទស្សនិកជន កម្ពុជា

បានផុស

នៅ

នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការសម្ពោធ MV បទចម្រៀងក្រោមចំណងជើងថា “ទេវរាជ” របស់អ្នកនាង ទេព បូព្រឹក្ស កាលពីរាត្រីថ្ងៃ២៦​ ខែឧសភា ក្រៅពីមានការចូលរួមពីសំណាក់សិល្បករ-ការនី នៃប្រទេសកម្ពុជា​ ក្នុងនោះក៏មានការភ្ញាក់ផ្អើលមិនស្ទើទេ ក្រោយបានឃើញវត្តមានឌីជេសូដា គ្រងនូវឈុតអប្សរាអបអរមិត្តសំឡាញ់ក្នុងអង្គពិធីទាំងមូល។

តាមរយៈការបង្ហោះនូវរូបភាព២សន្លឹកលើគណនីហ្វេសបុកផ្ទាល់របស់ DJ កូរ៉េខាងត្បូងរូបនេះ បានបង្កឲ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងទ្វេរគុណ ខណៈដែលនាងគ្រងនូវឈុតអប្សរាបង្ហាញកាយល្វត់ល្វន់ ដែលនេះអ្នកគាំទ្រជាច្រើនកម្រនឹងបានឃើញនាងស្លៀកពាក់បែបសុភាពទន់ភ្លន់ណាស់។​ នាងបានសរសេរអបអរដល់មិត្តរបស់នាងថា “សូមចូលរួមអបអរសាទរដល់ម្ចាស់ក្សត្រីរបស់ខ្ញុំគឺ ទេព បូព្រឹក្ស ដែលបានចេញ MV ថ្មី! សូមជូនពរឲ្យអ្នកទទួលបានជោគជ័យគ្មានទីបញ្ចប់ ហើយទន្ទឹងរង់ចាំស្តាប់បទដ៏អស្ចារ្យជាច្រើនទៀតពីអ្នក”។

ភ្លាមៗដោយមិនបង្អង់យូរ អ្នកគាំទ្រជាច្រើនបានសម្រុកចូលទៅបញ្ចេញមតិៗដូចៗគ្នាថា នៅពេលដែលឌីជេសូដាគ្រងឈុតអប្សរា នាងស្អាតលើសពីការរំពឹងទុក ព្រោះធ្លាប់តែឃើញស្លៀកពាក់បែប DJ សិចស៊ីលិចលើ លិចក្រោម។ នេះគឺជាកត្តិយស និងមោទកភាពរបស់កម្ពុជា ដែលមាន DJ ល្បីមកចូលរួមហើយថែមទាំងគ្រងឈុតបុរាណខ្មែរទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះទៀតដែរ វត្តមានរបស់តារាស្រីរូបនេះបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីម្ចាស់បទ “ទេវរាជ” ដែលមាននាមជាមិត្តស្និតស្នាលគ្នាមកជាយូរណាស់មកហើយ។ ស្របពេលដែល ឌីជេសូដាបានសម្ដែងការគួរសមដល់អ្នកនាង ទេព បូព្រឹក្ស និងគោរពដល់ទស្សនិកជនក្នុងកាយវិការស្រីសួគ៌អប្សរាយ៉ាងទន់ភ្លន់ សក្តិសមជាស្រ្តីខ្មែរ។

មិនត្រឹមប៉ុណ្ណឹងនោះទេ នៅក្នុងព្រឹត្តិការណ៍នៃការបង្ហាញផ្ទាំងទស្សនីយភាពបទចម្រៀង “ទេវរាជ” ឌីជេស្រីវ័យ៣៦ឆ្នាំរូបនេះបានបង្ហាញភាពស្និតស្នាលជាមួយតារាប្រុសស្រីក្នុងប្រទេសកម្ពុជា​ ដោយការថតរូបទុកជាអនុសាវរីយ៍ក្នុងការមកដល់ទឹកដីបុរាណសារជាថ្មីម្ដងទៀត។ កាយវិការបែបនេះហើយដែលធ្វើឲ្យ DJ សូដាហាក់ទទួលបានការគាំទ្រនិងពេញចិត្តស្ដូកពីជនជាតិខ្មែរ ដោយសារតែនាងមានសម្រស់ស្អាត ហើយថែមទាំងរួសរាយដាក់មនុស្សគ្រប់គ្នា ដោយមិនប្រកាន់សូម្បីតែបន្តិចណាឡើយ។

ទោះយ៉ាងណាក៏ដោយ មិនមែនជារឿងចម្លែកនោះទេ​ ដែលឌីជេសូដាតែងតែធ្វើដំណើរចេញចូលក្នុងប្រទេសកម្ពុជាញឹកញាប់ និងអមដោយការអញើញផ្ទាល់ពីលោក ជី ដេវីត និងអ្នកនាង ទេព បូព្រឹក្ស ។ ដូចដែលទស្សនិកជនជាច្រើនបានដឹងរួចស្រាប់ហើយថា ម្ចាស់បទទេវរាជ គឺជាមិត្តសំឡាញ់នឹងតារាស្រីកូរ៉េ ហើយអ្នកទាំងពីរតែងតែសហការគ្នាលើការផលិតបទចម្រៀងជាញឹកញយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ ខ្ញីចាស់កាន់តែហិរ! សុខ ពិសី អ្នកគាំទ្រសរសើរពូកែថែរក្សារាង និងសម្រស់ស្អាតមិនចាញ់អាយុ ១៨ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម