ជីវិតកម្សាន្ដ
ខ្ញីចាស់កាន់តែហិរ! សុខ ពិសី អ្នកគាំទ្រសរសើរពូកែថែរក្សារាង និងសម្រស់ស្អាតមិនចាញ់អាយុ ១៨ឆ្នាំ
តារាចម្រៀងកញ្ញា សុខ ពិសី បច្ចុប្បន្នត្រូវគេកត់សម្គាល់ថា ថ្វីត្បិតនាងមានភាពមមាញឹកការងារច្រើនបន្តិចក្តីតែបើនិយាយពីរូបសម្រស់ស្រស់កាន់តែស្អាតផូរផង់ជាងមុនស្របពេលដែលជីវិតរបស់នាងក៏កាន់តែមានភាពហ៊ឺហា ឡូយឆាយបើធៀប នឹងមិត្តភក្តិរួមអាជីពសិល្បៈ។

ប្រាកដណាស់តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្ម «សាន់ដេ» កញ្ញា សុខ ពិសី រហូតមកទល់ពេលនេះ គឺនាងជាតារាស្រីដែលរក្សាបានការគាំទ្រ និងមានប្រជាប្រិយភាពមិនចេះថមថយ។ ម្យ៉ាងទៀត សុខ ពិសី ក៏ត្រូវបានគេនិយាយថា នាងជារាជនីយសម្រស់ផងដែរ ខណៈចូលដល់ឆ្នាំ២០២៤ ស្រីស្អាតរូបនេះកាន់តែត្រូវប៉ាន់លើទីផ្សារចម្រៀងតាមបណ្តាខេត្តផ្សេងៗជាច្រើន។
កាន់តែចាប់អារម្មណ៍ថែមទៀង សុខ ពិសី មុននេះត្រូវបានអ្នកគាំទ្រនាងបានលើកសរសើរថា“សូមសរសើរហើយតារាចម្រៀងកញ្ញា សុខ ពិសី មានរូបរាងស្រស់ស្អាត និងមុខខ្ជូតគួរឱ្យស្រឡាញ់ខ្លាំងណាស់សំណព្វចិត្ត សំណព្វបេះដូងរបស់ហ្វេនៗទាំងអស់គ្នា”។

ដោយឡែកនិយាយពាក់ព័ន្ធនឹងរឿងរ៉ាវជីវិតស្នេហា របស់តារាចម្រៀង សុខ ពិសី កន្លងមកមានទស្សនិកជន និងអ្នកគាំទ្រមួយចំនួនធំតែងតែចង់ដឹងគ្រប់គ្នា ថាតើដល់ពេលណាទើបនាងសម្រេចចិត្តដឹកដៃបុរសក្នុងក្តីស្រម៉ៃចូលរោងការដូចតារាប្រុស-ស្រីឯទៀត?។ ទោះបីជាយ៉ាងណាគេកត់សម្គាល់ថា ជារឿយៗកញ្ញា សុខ ពិសី តែងឆ្លើយបដិសេធន៍ និងមិនដែលបង្ហើបពីរឿងនេះម្តងណាឡើយ។

ប៉ុន្តែគេចាំបានកាលពីកន្លងទៅជាការស្រាយមន្ទិល និងចម្ងល់ ឬសំនួរជាច្រើនរបស់អ្នកគាំទ្រកញ្ញា សុខ ពិសី បានប្រាប់តាមរយៈបណ្តាញសង្គមដោយខ្លីថា កុំភ័យរឿងគូស្រករដល់ពេលណា យកពេលហ្នឹងទៅ បើអត់ទេក៏អត់ទៅ។ ត្រូវខ្វល់រឿងខំរកលុយឱ្យបានច្រើនៗទុកពេលចាស់ទៅដើរលេងឱ្យសប្បាយតែម្តង៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


