ព័ត៌មានជាតិ
មេសហជីពនៅកម្ពុជា ៖ របាយការណ៍អង្គការសង់ត្រាល់មិនឆ្លុះបញ្ចាំងពីទិដ្ឋភាពសហជីពជាក់ស្ដែងនៅកម្ពុជាឡើយ
ភ្នំពេញ ៖ មេសហជីពនៅកម្ពុជា បានចាត់ទុករបាយការណ៍របស់អង្គការសង់ត្រាល់ ថាមានភាពលម្អៀងដោយមិនអាចទទួលយកបាន និងមានចរិតបង្កឲ្យមានការភាន់ច្រឡំដែលមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពសហជីពជាក់ស្ដែងនៅកម្ពុជា។ ការលើកឡើងរបស់មេសហជីពនៅកម្ពុជាបែបនេះ បន្ទាប់អង្គការសង់ត្រាល់ បានចេញរបាយការណ៍មួយស្ដីសេរីភាពសហជីពក្នុងប្រទេសកម្ពុជា កាលពីថ្ងៃ៤ ខែមិថុនា ឆ្នាំ២០២៤។

លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា(NLC) បានគូសបញ្ជាក់ថា របាយការណ៍ដែលបង្ហាញដោយអង្គការសង់ត្រាល់ស្ដីពីសេរីភាពសហជីពក្នុងប្រទេសកម្ពុជា មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតសម្រាប់ស្ថានភាពសហជីពនៅកម្ពុជាឡើយ។
លោក សំ សឿន បញ្ជាក់ទៀតថា «វាមិនឆ្លុះបញ្ចាំងពីទិដ្ឋភាពនៅកម្ពុជានោះទេ ហើយវិស័យការងារនៅកម្ពុជាកាន់តែប្រសើរឡើង ហើយសិទ្ធិសេរីភាពរបស់សហជីពក៏កាន់តែប្រសើរឡើង ហើយកម្មករនិយោជិតរបស់យើងក៏ទទួលបានលក្ខខណ្ឌការងារកាន់តែប្រសើរ និងសមរម្យទាំងប្រាក់ឈ្នួលនិងលក្ខខណ្ឌផ្សេងៗ»។
លោកបញ្ជាក់ទៀតថា អង្គការសង់ត្រាល់គួរតែធ្វើការស្រាវជ្រាវឲ្យបានច្បាស់ និងលម្អិតជាងនេះ មុននឹងចេញរបាយការណ៍ ដោយមិនត្រូវកំណត់យកតែមតិភាគតិច ហើយសន្និដ្ឋានជារួមឡើយ។
ទន្ទឹមនឹងនេះ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានគូសបញ្ជាក់ថា ការលើកឡើងរបស់អង្គការសង់ត្រាល់ គ្មានភាពជាក់ស្តែងដែលអាចឱ្យគ្រប់ភាគីទទួលយកបាន។

លោក អ៊ុន ដារ៉ា បញ្ជាក់ថា «អ្វីដែលលើកឡើងថាបានគាបសង្កត់សិទ្ធិសេរីភាពនោះវាមិនមែនជាការពិត អ៊ីចឹងអ្វីដែលសង់ត្រាល់លើកឡើងខ្ញុំបដិសេធទាំងស្រុងដោយមិនត្រូវយកមួយជ្រុងតូចមកប្រៀបធៀបព្រៃដ៏ធំឡើយ»។
ជាមួយគ្នានេះ សហជីពនៅកម្ពុជា បានរិះគន់របាយការណ៍របស់សង់ត្រាល់ថា គ្មានភាពជាតំណាងដែលអាចទទួលយកបានត្បិតអីសម្ភាសន៍មនុស្សតែ១០រូបហើយវាយតម្លៃស្ថានភាពសហជីពនៅកម្ពុជាទាំងមូល។
សូមបញ្ជាក់ថា បច្ចុប្បន្ន ចំនួនសហជីពនៅកម្ពុជា មានការកើនឡើងពីជាង៣ពាន់នៅឆ្នាំ២០១៦ដល់ជាង៦ពាន់នៅឆ្នាំ២០២៤។ ចំពោះការកើនឡើងនៃសហជីពនៅកម្ពុជាទ្វេដងក្នុងរយៈពេលខ្លីនេះ ត្រូវបានគេមើលឃើញថាកម្ពុជាគឹជាឋានសួគ៌នៃសេរីភាពសហជីពដែលគ្មានការរើសអើង៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


