សេដ្ឋកិច្ច
កំណើននាំចេញផលិតផលមិនមែនកាត់ដេរ មន្ត្រី និងអ្នកវិភាគលើកឡើងថា ជាការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ចថ្មី
មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ប្រាប់ឱ្យដឹងថា ការនាំចេញវិស័យឧស្សាហកម្មមិនមែនកាត់ដេរ បានហក់ឡើងគួរឱ្យកត់សម្គាល់ នៅក្នុងរយៈពេលចុងក្រោយនេះ ដែលកំណើននេះគឺជារចនាសម្ព័ន្ធសេដ្ឋកិច្ចថ្មីមួយ នៃការអនុវត្តគោលនយោបាយការធ្វើពិពិធកម្មសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤នេះថា វិស័យធំៗ ៣ ដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាមាន ដូចជាវិស័យកសិកម្ម ឧស្សាហម្ម និងសេវាកម្ម។
លោក មាស សុខសេនសាន បានបញ្ជាក់ថា នៅរយៈពេល ៤ ខែដើមឆ្នាំ ២០២៤ ពាណិជ្ជកម្មនាំចេញទៅទីផ្សារអន្តរជាតិរបស់កម្ពុជាមានកំណើន ក្នុងនោះការនាំចេញផលិតផលវិស័យមិនមែនកាត់ដេរ ដែលមានដូចជា កង់ សូឡា និងគ្រឿងអេឡិកត្រូនិក មានការកើនឡើងគួរឱ្យកត់សម្គាល់។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា កំណើននៃការនាំចេញវិស័យមិនមែនកាត់ដេរ គឺជារចនាសម្ព័ន្ធសេដ្ឋកិច្ចថ្មីមួយ ដែលបង្កើតតម្លៃបន្ថែមសម្រាប់ប្រជាជនកម្ពុជា។
យោងតាមអ្នកនាំពាក្យ នៅក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ វិស័យកសិកម្មបានចូលរួមចំណែកសេដ្ឋកិច្ច ២២ ភាគរយ វិស័យឧស្សាហកម្ម ៣០ ភាគរយ វិស័យសេវាកម្ម ក្នុងរង្វង់ ៤២ ភាគរយ ខណៈវិស័យមិនមែនកាត់ដេរមានកំណើន៣,១ ភាគរយនៃការរួមចំណែកក្នុងវិស័យឧស្សាហកម្ម។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជា លើកឡើងថា វិស័យមិនមែនកាត់ដេរ និងវិស័យកមន្តសាល ជាវិស័យដែលមានផលិតកម្មរឹងមាំរយៈពេលវែង។
លោកថា វិស័យកាត់ដេរក៏ជួយជំរុញកំណើនសេដ្ឋកិច្ចដែរ ប៉ុន្តែមានលក្ខណៈផុយស្រួយជាង ហើយនៅពេលដែលកម្ពុជាកំពុងទទួលបានកូតា EBA នៅឡើយ នោះកម្ពុជានៅមានតម្រូវការទីផ្សារសម្លៀកបំពាក់ពីសហរដ្ឋអាមេរិក និងអង់គ្លេសជាដើម។
លោកបណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់ថា ប្រសិនបើកម្ពុជាជំរុញលើកកម្ពស់វិស័យមិនមែនកាត់ដេរ ឱ្យកាន់តែប្រសើរ ដែលហៅថា ឧស្សាហកម្មធុនមធ្យម ឬក៏ឈានដល់កម្រិតខ្ពស់ថែមទៀត ដូចជាវិស័យបច្ចេកវិទ្យា វិស័យគ្រឿងយន្ត និងរោងចក្រសហគ្រាស ដែលគាំទ្រដោយវិស័យកសិកម្មបន្ថែមទៀត រឹតតែប្រសើរ ដែលនឹងជួយជំរុញឱ្យវិស័យឧស្សាហកម្មទាំងអស់នេះ ឱ្យមានភាពរឹងមាំ ចាក់ជ្រៅនៅក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជា។
លោកបណ្ឌិតបញ្ជាក់ថា សញ្ញានៃការនាំចេញវិស័យមិនមែនកាត់ដេរ ជាសញ្ញាវិជ្ជមាន ដែលអាចនាំឱ្យផលិតកម្ម មានសន្ទុះឡើងមួយកម្រិត។
យោងតាមក្រសួងសេដ្ឋកិច្ច នៅឆ្នាំ ២០២៣ ការនាំចេញផលិតផលមិនមែនកាត់ដេរមានដូចជា កង់ សូឡា គ្រឿងអេឡិកត្រូនិក សម្រេចបានទឹកប្រាក់ ៣,៦៤ ពាន់លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


