Connect with us

ព័ត៌មានជាតិ

ស្តី្រម្នាក់ អុជទៀន ធូប មិនប្រយ័ត្នបណ្តាលឆេះផ្ទះអស់មួយខ្នង នៅស្រុកប្រាសាទបាគង

បានផុស

នៅ

ស្ត្រីម្នាក់ អុជទៀន ធូប នៅលើអាសនៈ មិនប្រយ័ត្នបណ្តាលឱ្យឆេះផ្ទះអស់មួយខ្នង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០០៖ ២៥នាទី ឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឧត្តម សេនីយ៍ត្រី ឌុត ខុន ស្នងការរងទទួលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា ករណីភ្លើងឆេះនេះ ម្ចាស់ផ្ទះមាន ឈ្មោះ សាយ លី ភេទស្រី អាយុ ៧៩ឆ្នាំ នៅត្រង់ចំណុចភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង។ លោកបន្ថែមថា ករណីឆេះផ្ទះពលរដ្ឋនោះ មិនបណ្តាលឱ្យមានការរាលដាលឆ្លងដល់ផ្ទះអ្នកជិតខាង ហើយមិនបង្កឱ្យមាននរណាម្នាក់រងរបួសឡើយក្នុងហេតុការណ៍នោះ។

លោកបញ្ជាក់ថា ករណីនេះបង្កមានការខូចខាត ដូចជាះផ្ទះ ១ខ្នង ទំហំ៧ គុណ ៩ម៉ែត្រ ប្រក់ក្បឿង ឈើលើថ្មក្រោម ដែលមានកម្ពស់ ៥ម៉ែត្រ។ ហេតុការណ៍នេះដែរ រថយន្ដពន្លត់អគ្គិភ័យបានជួយអន្តរាគមន៍ ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់នួន ៤ឡាន ក្នុងនោះមាន រថយន្ដស្នងការនគរបាលខេត្ត ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន រថយន្ដអប្សរា១ គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន។

លោកថា ចំពោះមូលហេតុ គឺម្ចាស់ផ្ទះដុតទៀន ធូប មិនបានប្រយ័ត្ន ទើបបណ្ដាលឱ្យមានការឆាបឆេះផ្ទះតែម្ដង។ ចំណែក ការខូចខាតសរុបជាទឹកប្រាក់ប្រមាណជិត ៥ម៉ឺនដុល្លារ៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម