Connect with us

ព័ត៌មានជាតិ

ពលរដ្ឋឃុំព្រែកហ្លួង ជាង ១០០ គ្រួសារ ស្នើ រាជរដ្ឋាភិបាល ប្រគល់ដីស្រែដែលពួកគាត់អាស្រ័យផលជាង ៣០ ឆ្នាំ មកវិញ

បានផុស

នៅ

ប្រជាពលរដ្ឋ​សរុប​ចំនួន ១១២ គ្រួសារ រស់នៅ​ភូមិ​ស្ដី​ក្រោម ភូមិ​ស្ដី​លើ ភូមិ​បាក់​អម្រែក និង​ភូមិ​ដូន​អិន ស្ថិត​ក្នុង​ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង កំពុង​ទទូច​អង្វរ​សុំ​ឱ្យ រាជរដ្ឋាភិបាល មេត្តា​ប្រគល់​ដី​ស្រែ​ដែល​ពួកគាត់​អាស្រ័យ​ផល ជាង ៣០ ឆ្នាំ កន្លង​មក មក​វិញ​ ខណៈ​ពេលនេះ​ក្រុមការងារ​បាន​ចុះ​កាត់​ឆ្វៀល​ដី​ស្ទើរតែ​អស់ទាំង​ស្រុង​ទៅ​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងទៅ ថ្មីៗ នេះ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​​រស់នៅ​ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ បាន​រៀបរាប់​ថា ដី​ដែល​ពួកគាត់​បាន​អាស្រ័យ​ផល និង​កំពុង​អាស្រ័យ​ផល សុទ្ធតែ​បាន​មកពី​ការ​វាស់​ចែក​ឱ្យ​ពី​សំណាក់​មេឃុំ​ស្ដី​លើ តាំងតែ​ពី​ជំនាន់​មិន​ទាន់​អស់​ខ្មែរក្រហម និង​ប៉ា​រ៉ា នៅ​ក្នុង​ព្រៃរនាម​មក​ម្ល៉េះ បើ​គិត​ពី​រយៈពេល មិន​ក្រោម​ពី ៣០ ឆ្នាំ ទៅ ៤០ ឆ្នាំ​ឡើយ ហើយ​កាលនោះ ម្នាក់ៗ ទទួល​បាន​ទទឹង ៦ ម៉ែត្រ និង​បណ្ដោយ​ទៅ​ទល់នឹង​ព្រៃរនាម ដើម្បី​ប្រកបមុខរបរ​ដាំ​ដើម​ក្រចៅ ព្រោះ​ការ​ជំនាន់​នោះ រោងចក្រ​ក្រចៅ​ដូនទាវ​នៅ​ដំណើរការ​ផលិត​បាវ​នៅឡើយ។

ប្រជាពលរដ្ឋ បាន​បន្ត​ថា ដី​ដែល​ពួកគាត់​កំពុង​អាស្រ័យ​ផល​នេះ​មាន​ចម្ងាយ​ពី​ដងស្ទឹង​សង្កែ​ប្រមាណ ៤០០ ទៅ ៥០០ ម៉ែត្រ​ប៉ុណ្ណោះ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ទាំងអស់ បាន​នាំ​គ្នា​ផ្លាស់ប្ដូរ​មុខរបរ​ដើម្បី​ដាំ​ស្រូវ​ឡើងវិញ ដោយសារតែ​មួយ​រយៈ​ក្រោយមក​រោងចក្រ​ក្រចៅ​ត្រូវ​បាន​បិទទ្វារ ទើប​ពុំ​មាន​នរណា​ទទួល​ទិញ​ដើម​ក្រចៅ​ទៀត​ឡើយ។ ចំណែក​ចំណុច​ដែល​ពួកគាត់​ធ្វើស្រែ​សព្វថ្ងៃ ចាប់ពី​អូរ​ក្របី​ឆ្លង ទៅ​ទល់នឹង​ភូមិ​បាក់​ព្រា ស្ថិត​ក្នុង​ទឹកដី​ឃុំ​ព្រៃ​ចាស់ បើ​សរុប​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ការ​កាត់​ឆ្វៀល​ដីស្រែ​ចូល​ជា​សម្បត្តិ​រដ្ឋ គឺ ចំនួន ១១០ គ្រួសារ និង​ផ្ទៃ​ដីស្រែ​កំពុង​អាស្រ័យ​ផល​មាន​ទំហំ​ជាង ២០០ ហិតា ស្មើនឹង ២១២៧២២៣ ម៉ែត្រការ៉េ។

ថ្មីៗ នេះ ក្រោយពី​មាន​អនុក្រឹត្យ​លេខ ៩០ អនក្រ ប ក រួចមក ក្រុមការងារ​បាន​ចុះ​បោះ​បង្គោល​ត្រីកោណ និង​បោះ​ព្រំប្រទល់​ដី​រដ្ឋ ដោយ​កាត់​ឆ្វៀល​មក​នៅ​ចម្ងាយ​ត្រឹមតែ​ជាង ១៥០ ម៉ែត្រ ពី​ដង​ស្ទឹង​សង្កែ​តែប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ដី​កំពុង​អាស្រ័យ​ផល​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ។ ក្នុង​នោះ ក៏​មាន​ប្រជាពលរដ្ឋ​ខ្លះ​បាត់បង់​ទាំងស្រុង​តែម្ដង ដោយ​ពុំ​មាន​សល់​មួយ​ម៉ែត្រការ៉េ​សោះ​ឡើយ​។ ផ្ទៃដី​ដែល​នៅសល់​គឺ ១៣៩១០៤៩ ម៉ែត្រការ៉េ តែប៉ុណ្ណោះ ដែល​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ទាំងអស់ បាន​សំណូមពរ​យ៉ាង​ទទូច​ស្នើសុំ​ដល់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេច​តេ​ជោ ហ៊ុន សែន មេត្តា​ចាត់​ក្រុមការងារ ដើម្បី​ចុះ​សិក្សា​ឡើងវិញ​ត្រង់​ទីតាំង​ខាង​លើ​នេះ ដើម្បី​ឱ្យ​ពួកគាត់​ទទួល​បាន​ដី​កំពុង​អាស្រ័យ​ផល​មក​វិញ​ក្នុង​ការ​បង្កបង្កើនផល និង​ទប់ទល់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៦ នាទីutes មុន

ជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមបទបញ្ជា៤ចំណុច

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី​ការពារជាតិអាមេរិក អវត្តមានលើក​ដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានីអមដំណើរ សម្តេចមហាមន្ត្រីចុះពិនិត្យទីតាំងពហុកីឡាដ្ឋាន មរតជាតិតេជោ ដើម្បីត្រៀមព្រះរាជពិធីព្រឹកស្អែក

សេចក្ដីជូនដំណឹង២ ម៉ោង មុន

Thaifex-Anuga Asia ២០២៥ ស្រូបទាញក្រុមហ៊ុនតាំងពិព័រណ៌អន្តរជាតិ និងពាណិជ្ជករជុំវិញពិភពលោក រុញច្រានកិច្ចព្រមព្រៀងអាជីវកម្មអន្តរជាតិយ៉ាងសកម្ម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី អញ្ជើញ​សម្ពោធដាក់​ឱ្យប្រើប្រាស់​ សាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវខ្លោងទ្វារ និង សមិទ្ធផលនានា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម៦ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម