សន្តិសុខសង្គម
ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន
ស្ត្រីម្នាក់វ័យ៤០ឆ្នាំ ដែលជាក្រុមឆបោក(ទម្លាក់យោង) ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួនបានភ្លាមៗ ខណៈដែលកំពុងធ្វើសកម្មភាពលួងលោមជនរងគ្រោះបណ្ដើរយកទៅកន្លែងស្ងាត់ដើម្បីដោះយកគ្រឿងអលង្ការ។ ការឃាត់ខ្លួនក្រុមទម្លាក់យោងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២២មិថុនា នេះ នៅចំណុចផ្សាស្លាបលែង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សៅ សារឿន ហៅចន្ដា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិដើមផ្ដៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅរាជធានីភ្នំពេញ។ របាយការណ៍បញ្ជាក់ថា មានជនសង្ស័យចំនួន០៣នាក់(ប្រុស០១)មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមC125 មិនស្គាល់សេរីឆ្នាំ ធ្វើសកម្មភាពទម្លាក់ដុំថង់មាស(ក្លែងក្លាយ) មុខជនរងគ្រោះដែលកំពុងតែធ្វើដំណើរក្នុងផ្សារដោយធ្វើជាហេតុចៃដន្យមិនអោយមានការភ្ញាក់ផ្អើលដល់អ្នកដទៃ ឬម្ចាស់ទ្រព្យចំពោះមុខជនរងគ្រោះរួចបានហៅជនរងគ្រោះខ្សឹបថា កុំមាត់ប្រាប់គេចាំចែកគ្នា។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើល្បិចទម្លាក់ថង់មាស និងមានបំណងឆបោកយកទ្រព្យមានតម្លៃពីជនរងគ្រោះ តែជាចៃដន្យស្រាប់តែកំពុងនិយាយហៅជនរងគរោះដើរចេញក្រៅផ្សារទៅរកកន្លែងស្ងាត់ដើម្បីបើកថង់មាស និងចែកគ្នាស្រាប់តែមានសមត្ថកិច្ចនគរបាលមកសាកសួរ ទើបបែកការរួចសមត្ថកិច្ចឃាត់មកសួរនាំតែម្ដង។

សូមជម្រាបថា ករណីឆបោកនេះ(ទម្លាក់យោង) បានកើតឡើងជាញឹកញាប់រួចមកហើយ ហើយភាគច្រើនក្រុមនេះច្រើនធ្វើសកម្មភាពនៅតាមផ្សារ និងតំបន់ដែលមានកម្មរិនីរោងចក្រច្រើន។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ កម្មការិនីរោងម្នាក់វ័យ១៩ឆ្នាំធ្វើការរោងចក្រនៅមូលដ្ឋានខណ្ឌពោធិ៍សែន ក៏ត្រូវបានក្រុមទម្លាក់យោងលួងលោមយកទៅដោះគ្រឿងអលង្ការ និងទូរស័ព្ទអស់ពីខ្លួនផងដែរ៕


-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


