ព័ត៌មានជាតិ
ផលិតកម្មបន្លែតាមសហគមន៍នៅខេត្តបាត់ដំបងមានសន្ទុះគាំទ្រលើទីផ្សារ ក្រោយទទួលបានបទពិសោធ និងវគ្គបណ្តុះបណ្តាល
ដោយសារតែបច្ចេកទេសការដាំដុះ និងថែទាំនៅមានកម្រិតនៅឡើយ សហគមន៍កសិកម្មចំនួន២ ក្នុងស្រុកចំនួនពីរផ្សេងគ្នា ត្រូវបានសហភាពសហគមន៍កសិកម្មបាត់ដំបង ធ្វើការបណ្តុះបណ្តាល និងដឹកនាំផលិតករកសិកម្ម សរុប២៧នាក់ ដើម្បីទស្សន:កិច្ច និងយកបទពិសោធក្នុងការធ្វើអាជីវកម្មបន្លែសុវត្ថិភាព ជាមួយសហគមន៍ នៅស្រុកភ្នំព្រឹក ដែលជាសហគមន៍កសិកម្ម ចាស់វស្សាមួយឈានមុខគេ ក្នុងការផលិតបន្លែសុវត្ថិភាព មានគុណភាព និងបរិមាណតាមស្តង់ដាដើម្បីប្រកួតប្រជែងលើទីផ្សារក្នុងស្រុក និងអាចឈានដល់ទៅក្រៅស្រុកផងនៅថ្ងៃខាងមុខ។

មន្ត្រីសហភាពសហគមន៍កសិកម្មបាត់ដំបង បានឲ្យដឹងថា ប្រជាកសិករក្នុងសហគមន៍តាមបណ្តាស្រុកក្នុងខេត្តបាត់ដំបង ជាច្រើនត្រូវបានបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាព ក្នុងការធ្វើដំណាំកសិកម្មបន្លែសុវត្ថិភាព ក្នុងគោលបំណងជំរុញឲ្យក្រុមផលិតករកសិកម្មបន្លែ កាន់តែមានសមត្ថភាពទាំងបច្ចេកទេសទាំងបទពិសោធ ក្នុងការថែទាំបន្លែដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ឲ្យមានកំណើនសមរម្យ។
ជាក់ស្តែងកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ សហភាពសហគមន៍កសិកម្មបាត់ដំបង បានដឹកនាំកសិករចំនួន ២៧នាក់ ក្នុងនោះមាន ០៨ នាក់ ជាកសិករមកពីសហគមន៍កសិកម្មចម្រើនផលរាំងកេសី ក្នុងស្រុកសង្កែ និង ១៩ នាក់ផ្សេងទៀត មកពីសហគមន៍កសិកម្មអាងកំពីងពួយ ក្នុងស្រុកបាណន់ បានសហការជាមួយក្រុមហ៊ុន ខេមអាហ្រ្គីឡាឡា (ឡាឡាហ្កាឌិន) បានធ្វើការទស្សនកិច្ចសិក្សា និងការចែករំលែកបទពិសោធ ក្នុងការធ្វើអាជីវកម្មបន្លែសុវត្ថិភាព ក្នុងលក្ខខណ្ឌផ្ទះសំណាញ់ នៅសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ដែលស្ថិតនៅភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងកសិកដ្ឋានភ្នំកុយ ដែលស្ថិតនៅឃុំពេជ្រចិន្តា ផងដែរ។
មន្ត្រីបានបញ្ជាក់ថា “គោលបំណងនៃការធ្វើទស្សនៈកិច្ច និងចែករំលែកបទពិសោធនេះ មានគោលបំណង២សំខាន់ គឺទី១,ពង្រឹងផ្នែកបច្ចេកទេស និងលក្ខខណ្ឌដំណាំដែលជាតម្រូវការទីផ្សារដល់កសិករជាដៃគូផលិត និងទី២,សិក្សាស្វែងយល់ពីកត្តាប្រឈម និងភាពជោគជ័យរបស់កសិករ ដែលបានផលិតកន្លងមក។

ស្ត្រីជាកសិករម្នាក់ក្នុងសហគមន៍ និងជាអនុប្រធានសហគមន៍កសិកម្មកំពីងពួយផង បានប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្ននៅក្នុងសហគមន៍មានការប្រឈមខ្លះៗ បើទោះបីសហគមន៍បានដើរលើទីផ្សារក្នុងស្រុកនិងតាមបណ្តាខេត្តជាច្រើន ក៏សហគមន៍បន្តសិក្សាស្វែងយល់ទាំងបទពិសោធ ទាំងបច្ចេកទេស និងការថែទាំ។
អ្នកស្រី ឈិន សោភ័ណ្ឌលើកឡើងថា “ខ្ញុំនៅតែខិតខំចូលរួមក្នុងការបណ្តុះបណ្តាល តាមរយៈអង្គការ សហភាពសហគមន៍កសិកម្មបាត់ដំបងឲ្យបានច្រើនទៀត រហូតខ្ញុំទទួលបានសញ្ញាបត្រ ដើម្បីមកបណ្តុះបណ្តាលបន្តក្នុងសហគមន៍ខ្ញុំ”។
ចំណែកទីផ្សារអ្នកស្រីថា ក្រៅពីនៅតាមបណ្តាខេត្តនានា ក៏ខាងក្រុមហ៊ុន ខេមអាហ្រ្គីឡាឡា (ឡាឡាហ្កាឌិន) ក៏ជួយយកច្រើនដែរ។

បើទោះយ៉ាងណា ប្រជាកសិករក្នុងសហគមន៍កសិកម្មចម្រើនផលរាំងកេសី ក្នុងស្រុកសង្កែ ជាច្រើននាក់ ដែលបានចូលរួមវគ្គបណ្តុះបណ្តាល និងបានចូលរួមយកបទពិសោធ បានលើកឡើងប្រហាក់ប្រហែលគ្នាថា “ពួកគាត់ឥឡូវហាក់មានសន្ទុះសេដ្ឋកិច្ចល្អប្រសើរជាងមុន ក្រោយទទួលបានការបណ្តុះបណ្តាលជាបន្តបន្ទាប់។ តាមពិតទៅបើយើងចង់ឲ្យបន្លែយដើរលើទីផ្សារបានល្អ ទាមទារឲ្យបន្លែមានគុណភាព និងអនាម័យល្អ ដូចជាការវេចខ្ចប់ ទើបបានដំណើរការល្អ និងមិនប្រឈមសម្រាប់ទីផ្សារ”៕
អត្ថបទ៖ សៅ សារិទ្ធ



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


