ព័ត៌មានអន្ដរជាតិ
អ្នកដំណើរព្រលឹងចុងសក់! យន្តហោះមួយគ្រឿងទៀតហើយ ញ័ររលាក់ របួសមនុស្ស ៣០នាក់
មួយរយៈចុងក្រោយនេះ គេមើលឃើញថា វិស័យអាកាសចរណ៍អន្តរជាតិបានជួបប្រទះបញ្ហាញឹកញាប់មែនទែន ជាពិសេសទាក់ទងនឹងយន្តហោះញ័ររលាក់ពេលកំពុងហោះលើអាកាសតែម្តង។ ជាក់ស្តែង បើតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃចន្ទទី១ខែកក្កដាឆ្នាំ២០២៤, Boeing 787-9 Dreamliner បានក្លាយជាយន្តហោះចុងក្រោយបង្អស់ ដែលជួបបញ្ហានេះ ខណៈហោះចេញពីទីក្រុងម៉ាឌ្រីដនៃប្រទេសអេស្ប៉ាញ ឆ្ពោះទៅកាន់ប្រទេស អ៊ុយរូហ្គាយ។

ក្រុមហ៊ុនអាកាសចរណ៍អេស្ប៉ាញ Air Europa ដែលជាម្ចាស់យន្តហោះខាងលើ បានចេញសេចក្តីថ្លែងការណ៍ថា “ជើងហោះហើរ UX045 ផ្ទុកអ្នកដំណើរ៣៣៩នាក់ ដែលឆ្ពោះដំណើរទៅកាន់ទីក្រុង ម៉ុងតេវីដេអូ ត្រូវបង្វែរការហោះហើរទៅចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន Natal ក្នុងប្រទេសប្រេស៊ីលវិញ ដោយសារតែយន្តហោះជួបបញ្ហារលាក់ខ្លាំង បណ្តាលឲ្យអ្នកដំណើរ៣០នាក់ រងរបួស”។
អ្នកដំណើរម្នាក់ឈ្មោះ Stevan បានប្រាប់ CNN ថា “អ្នកដំណើរព្រលឹងចុងសក់អស់ហើយ ព្រោះយន្តហោះដាំក្បាលចុះ! អ្នកខ្លះបាក់ឆ្អឹង ខ្លះរបួសដៃ ខ្លះរបួសជើង និងខ្លះរបួសមុខ។ មានមនុស្សប្រហែល៣០នាក់រងរបួស យើងគិតថាយើងប្រហែលជាមិនរស់ទេ ប៉ុន្តែអរគុណព្រះ ដែលរឿងអាក្រក់មិនកើតឡើង”។

សូមបញ្ជាក់ ឧបទ្ទវហេតុនេះកើតឡើងមួយសប្តាហ៍ បន្ទាប់ពីមានបុគ្គលម្នាក់ ចេញមុខទម្លាយរឿងសម្ងាត់ថា យន្តហោះ 787 Dreamliner ជាច្រើនគ្រឿង ត្រូវបានផលិតឡើងដោយគ្មានការត្រួតពិនិត្យសុវត្ថិភាពត្រឹមត្រូវ អាចប្រឈមមុខនឹងហានិភ័យគ្រោះមហន្តរាយធំធេង។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Boeing បានចេញមុខបដិសេធ ថា ទាំងនេះគឺជាការចោទប្រកាន់ខុសទំនង និងគ្មានមូលដ្ឋានច្បាស់លាស់ទាល់តែសោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងទៀតហើយ ជួបបញ្ហា លើកនេះភ្លើងឆេះម៉ាស៊ីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


