Connect with us

ព័ត៌មានជាតិ

សាលាដំបូង​កោះ​ហៅ​អ្នក​លេង​ហ្វេសបុក​ម្នាក់​ មក​បំភ្លឺ​ក្រោយបង្ហោះ​ថា​ មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​ម្នាក់​ធ្លាក់ខ្លួន​ពិការ​ក្រោយ​ចាក់​វ៉ាក់សាំង​ចិន

បានផុស

នៅ

សៀមរាប ៖ សាលាដំបូង​ខេត្ត​សៀម​រាប​បាន​ចេញ​ដីកា កោះហៅ​បុរសម្នាក់​ឈ្មោះ​ ឈុន វាន មុខរបរ​កសិករ មាន​ទីលំនៅស្ថិត​នៅ​ភូមិតាប៉ោង ឃុំក្តីរុន ស្រុកពួក​ខេត្ត​សៀមរាប ​ដែល​មាន​ឈ្មោះ​ក្នុង​ហ្វេ​ស​បុក​ផេ​កឈ្មោះ Chunn Vean II ករណី​បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត នៅ​លើ​បណ្តាញ​សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដី​កា​របស់​សាលាដំបូង​បាន​បន្ត​ថា ហ្វេ​ស​បុក​ផេ​កឈ្មោះ Chunn Vean II បាន​ផ្សព្វផ្សាយ​ព័ត៌មាន​​កាលពី​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ២៣ និង០៤នាទី ដោយភ្ជាប់​ជាមួយ​នឹង​រូប​ភាព​មន្ត្រី​នគរបាល​ជាតិ​ម្នាក់​នៃ​ក្រសួង​មហាផ្ទៃ​ បង្ហោះ​ថា “​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ​ម្នាក់​ធ្លាក់ខ្លួន​ពិការ​ ក្រោយ​ពី​ចាក់​វ៉ាក់សាំង​ចិន ករណី​នេះ​បើ​ជាការពិតមែន​ លោកហ៊ុន សែន​ ត្រូវ​ពិចារណាឡើង​វិញ​មុននឹង​ចាក់​បន្ត​ទៀត​”។

សាលាដំបូង​បញ្ជា​ឲ្យ​ម្ចាស់​ផេក​ខាង​លើ​ ចូល​ខ្លួន​មក​បំភ្លឺ​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប៕

កែសម្រួល​ដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម