ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បង្អួតអំណាចយោធា ក្នុងពិធីបុណ្យខួប ៣០ ឆ្នាំនៃជីតារបស់លោក គីម
នៅក្នុងខួបលើកទី ៣០ នៃការស្លាប់របស់លោក គីម អ៊ីលស៊ុង ដែលត្រូវបានចាត់ទុកថាជាស្ថាបនិករបស់ប្រទេស កូរ៉េខាងជើង ជាជីតារបស់មេដឹកនាំបច្ចុប្បន្នលោក គីម ជុងអ៊ុន, ទីក្រុងព្យុងយ៉ាង បានបង្អួតឲពីសម្ថភាពមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន ហើយថែមទាំងបានរិះគន់កូរ៉េខាងត្បូងចំពោះសមយុទ្ធយោធានាពេលថ្មីៗផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន កាលពីថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២៤។
កាសែត Rodong Sinmun បានលើកសរសើរថា កូរ៉េខាងជើង បានក្លាយជាមហាអំណាចខ្លាំងបំផុតរបស់ពិភពលោកដែលគ្មាននរណាម្នាក់អាចប៉ះបាន ព្រោះតែខ្លួនមានកម្មវិធីអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន យ៉ាងរីកចម្រើន។ មិនត្រឹមប៉ុណ្ណឹង កាសែតដដែលក៏បានរៀបរាប់ពីសេចក្ដីថ្លែងការណ៍របស់ ប្អូនស្រីលោក គីម ឈ្មោះ គីម យ៉ូជុង ដែលបានរិះគន់សមយុទ្ធបាញ់គ្រាប់ពិតជាបន្តរបស់កូរ៉េខាងត្បូង ថាជាការបង្កហេតុនិងចង់ប្រកាសសង្គ្រាមថែមទៀត។
លោកស្រីក៏បានរិះគន់ដល់សមយុទ្ធរួមគ្នា Freedom Edge ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក ជប៉ុន កាលពីខែមិថុនាផងដែរ ហើយថាកូរ៉េខាងជើងនឹងឆ្លើយតបភ្លាមៗ ប្រសិនបើសមយុទ្ធណាមួយ រំលោភលើអធិបតេយ្យរបស់ខ្លួន។
គួរបញ្ជាក់ថា កូរ៉េខាងជើងប៉ុន្មានឆ្នាំថ្មីៗនេះ បានបង្កើនសម្ថភាពរបស់ខ្លួនក្នុងការអភិឌ្ឍកម្មវិធីនុយក្លែអ៊ែ និង មីស៊ីល ដោយបានធ្វើការសាកល្បងបាញ់បង្ហោះនូវមីស៊ីលប្រភេទថ្មីដោយជោគជ័យជាបន្តបន្ទាប់។ ទន្ទឹមនោះ បញ្ហាជម្លោះរវាងកូរ៉េទាំងពីរក៏កាន់តែក្ដៅគគុក ធ្វើឲ្យកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធាជាញឹកញាប់ ខណៈកាលពីពេលថ្មីៗនេះក៏មានជម្លោះតាមរយៈការបង្ហោះប៉េងប៉ោងសំរាមនិងការបំន្លឺសំឡេងរិះគន់គ្នាទៅវិញទៅមកផងដែរ៕
អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ