ព័ត៌មានជាតិ
ប.ស.ស ប្រកាសឱ្យសមាជិកបាត់ ឬ ខូចបណ្ណ ប.ស.ស ប្រញាប់ស្នើសុំបោះពុម្ពបណ្ណថ្មីប្រើប្រាស់ឡើងវិញ
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានប្រកាសដល់សមាជិក ប.ស.ស. ដែលបានបាត់ ឬខូចបណ្ណ ប.ស.ស. សូមជូនដំណឹងមកកាន់សាខា ប.ស.ស. ដែលនៅជិតបំផុតដើម្បីស្នើសុំបោះពុម្ពបណ្ណថ្មីប្រើប្រាស់ឡើងវិញដោយគ្រាន់តែចំណាយ ៥ ០០០ រៀល ប៉ុណ្ណោះ។

បើតាម ប.ស.ស សម្រាប់ការស្នើសុំបោះពុម្ពបណ្ណថ្មី តម្រូវឱ្យភ្ជាប់ឯកសាររួមមាន អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម។ សម្រាប់ជនជាតិបរទេស គឺត្រូវការលិខិតឆ្លងដែន ដើម្បីស្នើសុំបោះពុម្ពបណ្ណថ្មី ហើយការស្នើសុំបោះពុម្ពបណ្ណ ឬទុតិយតាឡើងវិញ ត្រូវចំណាយប្រាក់ ៥ ០០០ រៀល។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៤ បច្ចុប្បន្ននេះបេឡាជាតិសន្តិសុខសង្គមមានសមាជិកប្រមាណជាង ២,២ លាននាក់ ក្នុងចំណោមនោះ សមាជិកប.ស.ស. ជាបុគ្គលស្ថិតក្រោមវិស័យសាធារណៈជាង ៤៣ ម៉ឺននាក់ បុគ្គលស្ថិតក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារជាង ១,៥ លាននាក់ និងបុគ្គលស្វ័យនិយោជន៍ ២២ ម៉ឺននាក់ ព្រមទាំងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ៦,៦ ម៉ឺននាក់ ដែលកំពុងមានសិទ្ធិទទួលបានអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


