ជីវិតកម្សាន្ដ
បុគ្គលរូបណា នឹងទិញភាគហ៊ុន SM ខណៈដែល Kakao ស្វែងរកការលក់ភ្នាក់ងារកម្សាន្ត
ផលិតកម្ម Kakao បានសម្រេចចិត្តលក់ក្រុមហ៊ុនបុត្រសម្ព័ន្ធភាគច្រើន ដោយមិនរាប់បញ្ចូលទ្រព្យសកម្មស្នូលរបស់ខ្លួន។ ការសម្រេចចិត្តនេះកើតឡើងចំពេលមានការកើនឡើងហានិភ័យផ្នែកច្បាប់ រួមទាំងស្ថាបនិកក្រុមហ៊ុន Kim Beom Su ប្រឈមមុខនឹងការកាត់ទោសពីបទក្លែងបន្លំតម្លៃភាគហ៊ុនរបស់ SM នៅពេលដែល Kakao ស្ថិតក្នុងការដេញថ្លៃទិញក្រុមហ៊ុន។
យោងតាមឧស្សាហកម្ម IT និងធនាគារវិនិយោគកាលពីថ្ងៃទី ១៥ ខែកក្កដា Kakao បានសម្រេចចិត្តលក់ក្រុមហ៊ុនបុត្រសម្ព័ន្ធកម្សាន្តរបស់ខ្លួនភាគច្រើនរួមទាំង Kakao Entertainment និង SM Entertainment ហើយបច្ចុប្បន្នកំពុងស្វែងរកអ្នកទិញ។
អ្នកតំណាងម្នាក់ដែលទាក់ទងនឹង Kakao បាននិយាយថា “លើកលែងតែទ្រព្យសម្បត្តិដែលត្រូវបានកំណត់ថាជាអាជីវកម្មស្នូលនាពេលអនាគត យើងបានសម្រេចចិត្តលក់អ្វីៗទាំងអស់។ SM Entertainment ដែលត្រូវបានកំណត់ថាជាមូលហេតុនៃការស៊ើបអង្កេតការកាត់ទោសផ្សេងៗត្រូវបានសម្រេចចិត្តលក់ខាងក្នុងតែប៉ុណ្ណោះ”។
ប៉ុន្មានថ្ងៃនេះ នៅក្នុងទីផ្សារក្នុងស្រុក សូម្បីតែក្រុមហ៊ុនធំៗដែលពីមុនចាប់អារម្មណ៍ ឬពាក់ព័ន្ធក្នុងអាជីវកម្មកម្សាន្តក៏ដកខ្លួនដែរ។ ដូច្នេះប្រសិនបើការទិញយកកើតឡើង វាទំនងជាមានតែក្រុមហ៊ុនពីបរទេសតែប៉ុណ្ណោះ។ ស្របពេលដែល គ្រប់គ្នាហាក់មិនចង់ Lee Soo Man ត្រលប់មកវិញឡើយវាចាត់ទុកជារឿងអសំណើចបំផុតក្នុងជីវិត។
ទោះបីជាយ៉ាងណាក៏ដោយ ងាកទៅកាន់ក្រុមអ្នកលេងអ៊ីនធឺណិតកូរ៉េជាច្រើនហាក់មានមានចម្ងល់ថា តើនបុគ្គលម្នាក់ណានឹងហ៊ានទិញ SM ទៅ? ក្នុងនោះផងដែរ មហាជនជាច្រ់នបានសម្រុកបញ្ចេញមតិយ៉ាងព្រោងព្រាតលើអត្ថបទមួយនោះដោយថា ឥឡូវនេះ SM ទទួលបានប្រាក់ចំណេញខ្ពស់បំផុត និងតម្លៃខ្ពស់បំផុត ដែលធ្វើឲ្យវាជាពេលវេលាដ៏ល្អឥតខ្ចោះដើម្បីលក់ក្នុងតម្លៃខ្ពស់។ វាហាក់ដូចជាសមហេតុផលដែល SM នឹងក្លាយជាអាទិភាពដំបូងសម្រាប់ការលក់ចាប់តាំងពីការលក់តម្រូវឲ្យមានផលិតផលល្អ”។
ប៉ុន្មានថ្ងៃនេះ នៅក្នុងទីផ្សារក្នុងស្រុក សូម្បីតែក្រុមហ៊ុនធំៗដែលពីមុនចាប់អារម្មណ៍ ឬពាក់ព័ន្ធក្នុងអាជីវកម្មកម្សាន្តក៏ដកខ្លួនដែរ។ ដូច្នេះប្រសិនបើការទិញយកកើតឡើង វាទំនងជាមានតែក្រុមហ៊ុនពីបរទេសតែប៉ុណ្ណោះ។ ស្របពេលដែល គ្រប់គ្នាហាក់មិនចង់ Lee Soo Man ត្រលប់មកវិញឡើយវាចាត់ទុកជារឿងអសំណើចបំផុតក្នុងជីវិត។
គួរបញ្ចាក់ដែរថា កាលពីដើមឆ្នាំ ២០២៣ HYBE បានទិញយកភាគហ៊ុន ១៤.៨ភាគរយ នៅក្នុងផលិតកម្ម SM Entertainment ពី Lee Soo Man ក្នុងតម្លៃ ៤២២.៨ ពាន់លានវ៉ុន ( ៣១៧ លានដុល្លារអាមេរិក) ក្នុងអំឡុងពេលដេញថ្លៃដ៏ខ្លាំងក្លាប្រឆាំងនឹង Kakao ដើម្បីទាមទារសិទ្ធិគ្រប់គ្រងស្លាកសញ្ញាកម្សាន្ត K-Pop ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Dawn លុបរូបថតរបស់ HyunA ចេញពី IG ក្រោយប្រកាសដំណឹងរៀបការជាមួយមិត្តប្រុសថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


