Connect with us

ព័ត៌មានអន្ដរជាតិ

ចម្រៀង “Who” របស់ Jimin វ៉ាដាច់បទនិយាយពីរឿងធ្វើឃាតលោក Trump

បានផុស

នៅ

ថ្វីដ្បិតតែត្រូវបានចុះឈ្មោះចូលបម្រើយោធាក៏ដោយ ក៏ Jimin សមាជិកក្រុម BTS បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងការចេញអាល់ប៊ុមថ្មី MUSE និងបទចម្រៀងនាំមុខគេដែលមានចំណងជើងថា “Who”។ បទនេះបានក្លាយជាការពេញនិយមយ៉ាងឆាប់រហ័ស ដោយប្រមូលផ្តុំនូវចំនួននៃការចាក់ផ្សាយដ៏គួរឲ្យចាប់អារម្មណ៍នៅលើវេទិកានានា។

ទោះជាយ៉ាងណាក៏ដោយ នៅលើតារាង iTunes របស់សហរដ្ឋអាមេរិក “Who”​ ដំបូងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដែលមិននឹកស្មានដល់ ពីបទចម្រៀងចម្រូងចម្រាសដែលមានចំណងជើងថា “You Missed” ដោយ Tom MacDonald ដែលសំដៅទៅលើការប៉ុនប៉ងធ្វើឃាតនាពេលថ្មីៗនេះ​ លើអតីតប្រធានាធិបតី Donald Trump ។

ប៉ុន្តែនៅក្នុងវេននៃព្រឹត្តិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល “Who”​ បានកើនឡើងនៅក្នុងប្រជាប្រិយភាពដោយទម្លាក់ “You Missed” និងទទួលបានចំណាត់ថ្នាក់លេខ១​ ការអភិវឌ្ឍន៍នេះបានធ្វើឲ្យអ្នកគាំទ្ររីករាយ ដោយអ្នកលេងអ៊ីនធឺណេតកូរ៉េជាច្រើនចូលទៅបញ្ចេញមតិបែបកំប្លែង និងអស់សំណើចយ៉ាងខ្លាំង ដែលអតីតប្រធានាធិបតីអាមរិក Donald Trump ក៏បង្ហាញវត្តមាននៅក្នុងតន្ត្រីផងដែរ។

លើសពីនេះ បទចម្រៀងដែលរៀបរាប់ពីការធ្វើឃាតលោក Trum បានទម្លាក់បទចម្រៀងរបស់សមាជិកក្រុម BTS ដោយជាប់លេខ១ នេះគឺជារឿងអស្ចារ្យមិនធ្លាប់មា​នឡើយ។​​ ប៉ុន្តែនៅលើ iTunes របស់សហរដ្ឋអាមេរិកបទចម្រៀងពីរនេះកំពុងប្រដេញគ្នាសម្បើមណាស់ ខណៈពេលនេះទស្សនិករួមទាំងអ្នកគាំទ្រទូទាំងពិភពលោក កំពុងរង់ចាំមើលបន្តទៀតថា តើរវាងអ្នកទាំងពីរ អ្នកណានឹងទម្លាក់អ្នកណាម្ដងទៀត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Adidas ដក Bella Hadid ចេញពីពាណិជ្ជកម្ម ក្រោយរងការរិះគន់យ៉ាងចាស់ដៃពី អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម