ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី បន្តដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ នៃក្រុមការងារ ស.ស.យ.ក តាមបណ្ដាវិស័យ លើកទី ២ ចំនួន ១៧
កាលពីរសៀលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ នៃក្រុមការងារក្នុងរចនាសម្ព័ន្ធ ស.ស.យ.ក តាមបណ្ដាវិស័យ លើកទី ២ ចំនួន ១៧ (ក្នុងចំណោម ៣៤ វិស័យ) នៅមជ្ឈមណ្ឌលម៉ានី អគារ The Kampus។

កិច្ចប្រជុំនេះមានការអញ្ជើញចូលពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន ស.ស.យ.ក តាមបណ្ដាវិស័យសរុបចំនួន ៤០ រូប ផងដែរ។
ក្រោយពីស្តាប់នូវរបាយការណ៍របស់ក្រុមការងារវិស័យទាំង ១៧ រួចមក ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃក្រុមការងារវិស័យទាំងអស់ ដែលបានបំពេញសកម្មភាពការងារ បើទោះបីជាមានការមមាញឹកពីការងារស្នូលយ៉ាងណាក្ដី។

ឯកឧត្ដម បានបន្តថា ការមកជួបជុំគ្នារបស់ ស.ស.យ.ក ក្នុងឯកសណ្ឋានតែមួយ នាឱកាសនេះ បានបង្ហាញពីការបន្តរក្សាកេរដំណែលរបស់ថ្នាក់ដឹកនាំ ដែលជាយុវជនជំនាន់មុន។ ជាទីបញ្ចប់ អង្គប្រជុំបានឯកភាពក្នុងការរៀបចំធ្វើជាប្រចាំ ដើម្បីជាវេទិការំលឹកបេសកកម្មដែលយើងត្រូវបន្តរួមគ្នា ក៏ដូចជាធ្វើការចែករំលែកបទពិសោធគ្នាទៅវិញទៅមកផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ កន្លងមកនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ដឹកនាំ ស.ស.យ.ក វិស័យចំនួន ១៧ វិស័យ រួចមកហើយ ដោយសរុបទាំងពីរជំនួបនេះ មានវិស័យចំនួន ៣៤ បានចូលរួមប្រជុំ៕



-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


