ព័ត៌មានអន្ដរជាតិ
ចិនកាត់បន្ថយអត្រាការប្រាក់កម្ចីសំខាន់ៗ ដើម្បីជំរុញសេដ្ឋកិច្ចយឺតយ៉ាវ
ធនាគារកណ្ដាលចិនកាលពីថ្ងៃចន្ទ ចេញចំណាត់ការដ៏គួរឱ្យភ្ជាក់ផ្អើលសម្រាប់ទីផ្សារ ដោយកាត់បន្ថយអត្រាការប្រាក់កម្ចីសំខាន់ៗទាំងសម្រាប់រយៈពេលវែង និងខ្លី ដើម្បីជាជំហានជំរុញសេដ្ឋកិច្ច ដែលស្ថិតក្នុងកំណើនយឺតយ៉ាវ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្ដាល បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងកាត់បន្ថយអត្រាការប្រាក់ «Reverse Repo» (អត្រាការប្រាក់ដែលធនាគារកណ្ដាលទិញសន្ទនីយភាពពីធនាគារពាណិជ្ជ) រយៈពេល៧ថ្ងៃ មកត្រឹម ១,៧ ភាគរយ ពី ១,៨ ភាគរយ ដែលនេះជាការកាត់បន្ថយលើកដំបូងបំផុត រាប់ចាប់តាំងពីខែសីហា ឆ្នាំ ២០២៣។
បន្ទាប់មកទៀត ក្នុងថ្ងៃដដែល PBOC បានប្រកាសបញ្ចុះអត្រាការប្រាក់សម្រាប់កម្ចីរយៈពេលមួយឆ្នាំ(LPR) ពី៣,៤៥ ភាគរយ មកនៅត្រឹម ៣,៣៥ ភាគរយ និងអត្រាការប្រាក់សម្រាប់កម្ចីរយៈពេល៥ឆ្នាំ ពី ៣,៩៥ ភាគរយ មកត្រឹម ៣,៨៥ ភាគរយ។

គូសបញ្ជាក់ថា ការប្រកាសកាត់បន្ថយនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយថ្នាក់ដឹកនាំបក្សកុម្មុយនិស្តចិនបានជួបប្រជុំគ្នាដើម្បីកំណត់ទិសដៅសេដ្ឋកិច្ច និងបន្ទាប់ពីប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំជាងគេបំផុតទី២ដដែល បានរាយការណ៍ពីកំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុកប្រមាណ ៤,៧ ភាគរយក្នុងត្រីមាសទី២ កាលពីសប្ដាហ៍មុន។
ឆ្នាំ ២០២៤ នេះ រដ្ឋាភិបាលចិនបានប្ដេជ្ញាឱ្យសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចប្រមាណ ៥ ភាគរយ ដោយដាក់ចេញនូវគោលនយោបាយផ្សេងៗ ដើម្បីស្ដារសន្ទុះសេដ្ឋកិច្ច ដែលយឺតយ៉ាវដោយសារតែបរិត្តផរណា កម្សោយនៃ តម្រូវការក្នុងស្រុក ក៏ដូចជាការអូសបន្លាយនៃវិបត្តិអចលនទ្រព្យជាដើម។ យ៉ាងណាមិញ ប្រសិទ្ធភាពនៃវិធានការទាំងនោះ ហាក់នៅតែមានកម្រិត ដែលធ្វើឱ្យចិនត្រូវពឹងផ្អែកខ្លាំងលើការនាំចេញ ដើម្បីសម្រេចបានគោលដៅកំណើនរបស់ខ្លួន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


