Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះ Gaemi បង្ខំឲ្យចិន ជម្លៀសមនុស្សជាង ២៤ម៉ឺននាក់ ក្រោយបង្កទុក្ខវេទនានៅហ្វីលីពីន និងតៃវ៉ាន់

បានផុស

នៅ

តាមការចុះផ្សាយរបស់ Xinhua កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤, ប្រទេសចិន បានចេញការព្រមានគ្រោះមហន្តរាយកម្រិតខ្ពស់ ខណៈព្យុះទីហ្វុង Gaemi ចាប់ផ្តើមវាយប្រហារដីគោក ដោយបង្កឲ្យមានបំណាក់ដីដ៏កាចសាហាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ AP)

នៅខេត្ត Fujian ភាគអាគ្នេយ៍ប្រទេសចិន, មនុស្សជាង ២៤ម៉ឺននាក់ ក៏ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពរួចហើយដែរ ខណៈអាជ្ញាធរបានផ្អាកសេវារថភ្លើង និងបិទសាលារៀនជាច្រើន។

មុនពេលវាយប្រហារប្រទេសចិន ព្យុះ Gaemi បានបង្កទុក្ខវេទនានៅប្រទេសហ្វីលីពីននិងកោះតៃវ៉ាន់រួចទៅហើយ ដោយបង្កើតឲ្យមានទឹកជំនន់និងបំណាក់ដី សម្លាប់មនុស្សចំនួន២១នាក់។

(រូបថត៖ Getty)

នៅហ្វីលីពីន ក្រុមមន្ត្រីនិយាយថា ខ្លួនខិតខំធ្វើប្រតិបត្តិការគ្មានសម្រាក ដើម្បីទប់ស្កាត់ការលេចធ្លាយប្រេង បន្ទាប់ពីកប៉ាល់ដឹកប្រេង ១,៥លានលីត្រមួយគ្រឿង បានក្រឡាប់លិចក្នុងសមុទ្ររបស់ខ្លួន។

រដ្ឋ​លេខាធិការដឹកជញ្ជូន​​ហ្វីលីពីន លោក Jaime Bautista បានឲ្យ​ដឹង​ថា សមាជិកនាវិកម្នាក់នៅលើ​កប៉ាល់​ដឹកប្រេង MT Terra Nova ត្រូវគេរាយការណ៍ថា បាត់ខ្លួន ខណៈ​នាវិក​ចំនួន​១៦​នាក់​ផ្សេង​ទៀត​អាច​ជួយ​សង្គ្រោះ​បានទាន់​ពេល​វេលា។

(រូបថត៖ The Star)

ដោយសារតែហេតុនេះហើយ ទើបទីភ្នាក់ងារឧតុនិយមចិន​ បានចេញការព្រមាន ឲ្យកប៉ាល់ទាំងអស់វិលចូលផែឲ្យបានលឿន ហើយផ្អាកសកម្មភាពខាងក្រៅដែលមិនចាំបាច់ និងប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់។

សូមបញ្ជាក់ថា ឥទ្ធិពលដ៏ខ្លាំងរបស់ព្យុះ Gaemi បានធ្វើឲ្យគេនឹកឃើញដល់ព្យុះទីហ្វុង Doksuri កាលពីឆ្នាំមុន ដែលបង្កឲ្យមានទឹកជំនន់ជាប្រវត្តិសាស្ត្រនិងសម្លាប់មនុស្សយ៉ាងច្រើននៅភាគខាងជើងទីក្រុងប៉េកាំង ព្រមទាំងបណ្តាលឲ្យខាតបង់សេដ្ឋកិច្ចទូទាំងប្រទេស ក្នុងទំហំទឹប្រាក់ជិត៣០ពាន់លានដុល្លារអាមេរិក ទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កប៉ាល់​ដឹក​ប្រេង​ក្រឡាប់​នៅ​ហ្វីលីពីនបណ្តាល​ឲ្យ​កំពប់​​ប្រេង​១៥០០​តោន​ចូលសមុទ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម