ព័ត៌មានជាតិ
សហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន ៣ នឹងលេចរូបរាងឡើងនៅខេត្តកំពង់ធំ
ខេត្តកំពង់ធំ នឹងមានសហគមន៍ទំនើបស្វាយចន្ទីចំនួន៣ រួមមាន៖ សហគមន៍កសិកម្មទំនើបកំពង់ធំសាលាវិស័យ សហគមន៍កសិកម្មទំនើបប្រាសាទសំបូរ និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា សហគមន៍ទំនើបស្វាយចន្ទីទាំង៣ មានផ្ទៃដីសរុបជាង ១ ១៧៣ហិកតា និងដាំដុះដំណាលគ្នា ក្នុងនោះសហគមន៍កសិកម្មទំនើបកំពង់ធំសាលាវិស័យ មានសមាជិកចូលរួម ៨៨គ្រួសារ និងផ្ទៃដីកំពុងដាំដុះស្វាយចន្ទី ២០៤ហិកតា។
ចំណែក សហគមន៍កសិកម្មទំនើបប្រាសាទសំបូរ មានសមាជិក ៩៧គ្រួសារចូលរួម រួមទាំងមានផ្ទៃដីកំពុងដាំដុះស្វាយចន្ទីចំនួន ៥០៩ហិកតា និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ មានផ្ទៃដីកំពុងដាំដុះស្វាយចន្ទី ៤៦០ហិកតា និងមានសមាជិក ៧៦គ្រួសារ។

លោក អួន ស៊ីឡុត ប្រធានសមាគមនស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីថា កន្លងមកកម្ពុជាមានសហគមន៍ច្រើនហើយ ប៉ុន្តែការដំណើរការរបស់សហគមន៍ភាគច្រើនមិនទាន់ល្អណាស់ណាទេ ដោយសារប្រព័ន្ធនៃការគ្រប់គ្រងនៅមានកម្រិត។
លោកបញ្ជាក់ថា ក្រសួងកសិកម្ម មានវិធីសាស្ត្រថ្មីក្នុងការជួយកសិករ ខណៈលោកនៅតែមានទស្សនវិជ្ជមានចំពោះការបង្កើតសហគមន៍កសិកម្មទំនើប។

យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា ផលិតកម្មស្វាយចន្ទីនៅក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅជាង ៨១ ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាមបានសរុបជាង ៧ សែន ៤ ម៉ឺនតោ (៧៤៤ ៣០០) ស្មើទឹកប្រាក់ ៩៥៦ លានដុល្លា កើនឡើង ២៩% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន