Connect with us

ព័ត៌មានជាតិ

លោក លី ធុជ ប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានតាមសង្កាត់ទាំង ៥ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង

បានផុស

នៅ

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ លោក លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត តាងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានតាមសង្កាត់ទាំង៥ ក្នុងក្រុងបាវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីនោះ លោក លី ធុជ បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះក្រុមការងារគណបក្សទាំងអស់ ដែលស្ម័គ្រចិត្តចូលរួមបម្រើការងារគណបក្ស និងផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងបាវិត។

លោក ចាត់ទុក ការចូលរួមរបស់បងប្អូនក្រុមការងារទាំងអស់ ពិតជាមានតម្លៃណាស់សម្រាប់ប្រទេសជាតិរបស់យើង។ គោលដៅរួមរបស់យើង ពិតជាមានសារៈសំខាន់ណាស់ និងធ្វើឡើងគឺដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជន។ 

លោក លី ធុជ បានណែនាំឱ្យក្រុមការងារគណបក្សទាំងអស់ ក៏ដូចជាសមាជិក សមាជិការគណបក្សតាមសង្កាត់នីមួយៗបន្តពង្រីកសកម្មភាពរបស់ខ្លួន និងពង្រឹងទំនាក់ទំនងជាមួយប្រជាពលរដ្ឋឱ្យកាន់តែមានភាពស្និទស្នាល ហើយបញ្ជាក់ទៀតថា សកម្មភាពរបស់បក្សមិនធ្វើឡើងដូចខ្យល់កន្រ្តាក់នោះទេ ដោយត្រូវធ្វើសកម្មភាពជាប្រចាំ និងបន្តដំណើរយ៉ាងវែងឆ្ងាយក្នុងការកសាងនូវទំនុកចិត្ត និងទាក់ទាញប្រជាប្រិយភាពពីប្រជាពលរដ្ឋដែលជាម្ចាស់សន្លឹកឆ្នោត៕

ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម