Connect with us

ព័ត៌មានអន្ដរជាតិ

​ឥណ្ឌា​កំពុង​រងគ្រោះ​ដោយសារ​បំណាក់​ដី មនុស្ស​ស្លាប់​​​កើន​ដល់​ជិត​៦០​នាក់​​​

បានផុស

នៅ

​តួលេខ​​អ្នកស្លាប់​​​ដោយសារ​​សារ​ការ​បាក់​ដី​​នៅ​ប្រទេសឥណ្ឌា​​បាន​ឡើង​ដល់​ជិត​៦០​នាក់ ​ចំពេល​​ការ​ជួយ​សង្គ្រោះ​បានជាប់គាំង បន្ទាប់ពីមានបំណាក់ដីជាបន្តបន្ទាប់បង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់ឈរវាយប្រហារតំបន់ភ្នំក្នុងរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី៣០ខែ​កក្កដានេះ។

(រូបភាព៖ PTI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បំណាក់ដីបានវាយប្រហារជុំវិញតំបន់ Meppadi និងតំបន់ Chooralmala ក្នុងស្រុក Wayanad នៅម៉ោងប្រហែល២ព្រឹកថ្ងៃអង្គារ  ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ​​ត្រូវ​រារាំងដោយសារភ្លៀងបន្តធ្លាក់ខ្លាំង។

ទាហានជាង ២០០ នាក់ត្រូវបានដាក់ពង្រាយទៅកាន់តំបន់រងគ្រោះ ហើយឧទ្ធម្ភាគចក្រពីរគ្រឿងរបស់កងទ័ពអាកាសឥណ្ឌាក៏ត្រូវបានចល័តសម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះផងដែរ។ យ៉ាងណាមិញទីភ្នាក់ងារឧតុនិយមរបស់ប្រទេសឥណ្ឌាកំពុងព្យាករណ៍ថានឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅក្នុងប៉ុន្មានម៉ោងខាងមុខនេះ។

(រូបភាព៖ Express)

គួរបញ្ជាក់ថាភ្លៀងមូសុងនៅទូទាំងអាស៊ីខាងត្បូងចាប់ពីខែមិថុនា ដល់ខែកញ្ញា បាននាំមកនូវការស្លាប់ និងការបំផ្លិចបំផ្លាញយ៉ាងធ្ថន់ធ្ងរក្នុងឆ្នាំនេះ។ ជាមួយគ្នានេះចំនួនគ្រោះទឹកជំនន់ និងបំណាក់ដីបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈអ្នកជំនាញថាការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យបញ្ហាពិភពលោកកាន់តែធ្ងន់ធ្ងរឡើង៕

(រូបភាព៖ PTI)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរ​ឃុំអារក្សត្នោត នាំយកគ្រឿងឧបភោគបរិភោ​គ ​ជូនកងពលអន្តរាគមន៍លេខ៧​ ក្នុងភូមិសាស្ត្រ​ខេត្តព្រះវិហារ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេដឹកនាំ ​អ៊ីរ៉ង់ ​បង្ហាញ​ខ្លួន​​លើក​ដំបូង ​ចាប់​តាំង​ពី​មាន​សង្គ្រាម​ជាមួយ ​អ៊ីស្រាអែល

នយោបាយ២ ម៉ោង មុន

លោក យឿន យឿត អះអាងថា លោក សម រង្ស៉ី ទេជាអ្នកដែលរំលោភរដ្ឋធម្មនុញ្ញយ៉ាងពិតប្រាកដ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Taemin ក្រុម SHINee សុំទោសប្រជាជនជប៉ុន ដែលនិយាយលេចសើចពីគ្រោះរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងការងារ នាំយកឱកាសការងារជិត ១ម៉ឺនកន្លែង ដល់ពលរដ្ឋ និងពលករខេត្តព្រៃវែងដែលទើបត្រឡប់មកពីថៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទាហានថៃឃាត់ខ្លួនជនជាតិខ្មែរ ២នាក់ ដែលនាំបារីគេចពន្ធចូលដីថៃជាង ១៥ ០០០ កញ្ចប់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រោយស្បថ​ចូល​កាន់​តំណែង​​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ផែថងតាន ចង់ដើរតាមគន្លងកូរ៉េខាងត្បូង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​ត្រាំ​ចេញក្រឹត្យប្រធានាធិបតី​ដាក់​ឲ្យ​ប្រើច្បាប់ថវិកា​ថ្មី​ដ៏ចម្រូងចម្រាស​បំផុត​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

Elon Musk អបអរ​ការ​បង្កើត​គណបក្ស​ថ្មី​ ចំថ្ងៃតែមួយ ដែលលោកត្រាំចេញច្បាប់ដ៏ចម្រូងចម្រាស​

កីឡា១៩ ម៉ោង មុន

ចប់​ព្រឹត្តិការណ៍ ក្រុម​នារី កម្ពុជា រក​បាន​៤​ពិន្ទុ ​ពូល G ពាន​ AFC Women’s Asian Cup (រូបភាព)

Sokha Hotels

ព័ត៌មានពេញនិយម