ជីវិតកម្សាន្ដ
ហ្វេនៗប្រជែងគ្នាទិញសំបុត្រប្រគំតន្ត្រីយ៉ាងខ្លាំងក្លា ក្រោយ 2NE1 បើកលក់មិនកំណត់ឡើយ
ផលិតកម្ម YG Entertainment បានប្រកាសព័ត៌មាន និងបង្ហាញពីផ្ទាំងរូបភាពសំខាន់សម្រាប់ “2024 2NE1 CONCERT [WELCOME BACK] IN SEOUL” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៥ និង ០៦ ខែតុលា នៅសាលអូឡាំពិក ក្នុងឧទ្យានអូឡាំពិក ទីក្រុងសេអ៊ូល។ ស្របពេលដែលផ្ទាំងរូបភាព បានបង្ហាញពីអារម្មណ៍អាឡោះអាល័យក្នុងក្រុមនាកំឡុងសម័យកាលរបស់ពួកគេ ជាពិសេសនោះគឺបទចម្រៀងល្បីមួយរបស់ 2NE1 ក្រោមចំណងជើងថា UGLY ធ្លាប់ធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំង។

យ៉ាងណាក៏ដោយ ខុសពីការប្រគំតន្ត្រីមុនៗ ព្រឹត្តិការណ៍នេះមិនមានការលក់ជាមុនទេ ដែលអនុញ្ញាតអ្នកណាម្នាក់អាចទិញសំបុត្របានដោយសេរី ដែលរំពឹងថា នឹងមានការប្រកួតប្រជែងខ្លាំងជាងមុនទ្វេរដងទៀត។ ទីលានអូឡាំពិក មានទំហំប្រហែល៣,០០០កៅអី ដែលនាំឲ្យមានការបញ្ចេញមតិដ៏គួរឲ្យអស់សំណើចក្នុងចំណោមអ្នកគាំទ្រអំពី ការមើលស្រាល នៃទំហំសម្រាប់ក្រុមចម្រៀងនារី K-pop ដ៏ល្បីល្បាញ 2NE1 ដែលកំពុងជួបជុំគ្នាឡើងវិញសម្រាប់ការប្រគំតន្ត្រីពេញមួយបន្ទាប់ពីប្រហែល ១០ ឆ្នាំ ៦ ខែ។
ផលិតកម្ម YG Entertainment បាននិយាយថា «ដើម្បីបង្កើតពិធីដ៏អស្ចារ្យសម្រាប់អ្នករាល់គ្នា ទាំង 2NE1 និងបុគ្គលិក កំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព។ យើងបានដាក់ឈ្មោះផ្នែកឈរ BLACK និង JACK ដែលបំផុសគំនិតដោយឈ្មោះផ្លូវការរបស់ 2NE1 គឺ Blackjack ។ យើងសង្ឃឹមថារឿងនេះ ការប្រគំតន្ត្រីនឹងក្លាយជាអនុស្សាវរីយ៍ពិសេសសម្រាប់អ្នកគាំទ្រ»។
ទន្ទឹមនឹងនេះ បន្ទាប់ពីការសម្តែងនៅទីក្រុងសេអ៊ូលនៅថ្ងៃទី ០៥ និងទី ០៦ ខែតុលា ក្រុម 2NE1 នឹងបន្តដំណើរទេសចរណ៍របស់ពួកគេនៅ Kobe World Hall ក្នុងប្រទេសជប៉ុន នៅចុងខែវិច្ឆិកា និងនៅ Ariake Arena ទីក្រុងតូក្យូនៅដើមខែធ្នូទៀតផង។
លើសពីនេះត ពួកគេមានគម្រោងពង្រីកដំណើរទេសចរណ៍ជាសាកលរបស់ពួកគេបន្ថែមទៀតនៅឆ្នាំក្រោយ ដោយផ្តល់ឱកាសកាន់តែច្រើន ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រជុំវិញពិភពលោក៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖IU នៅតែធ្វើសប្បុរសធម៌ មិនខ្វល់ពាក្យចចាមអារ៉ាមបែកគ្នាជាមួយ Lee Jong Suk
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


