ព័ត៌មានជាតិ
អភិបាលខេត្តរតនគិរី ថា ក្រោមគម្រោង CLV បានជំរុញល្បឿនសេដ្ឋកិច្ចខេត្តយ៉ាងរីកចម្រើន
ក្រោមគម្រោងសហប្រតិបត្តិការអភិវឌ្ឍនតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ឬ ហៅកាត់ថា CLV-DTA បានជួយជំរុញល្បឿនសេដ្ឋកិច្ចខេត្តរតនគិរីមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគរបស់ក្រុមហ៊ុនឯកជន។ នេះតាមការប្រាប់ឱ្យដឹងដោយលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

ផ្ដល់កិច្ចសម្ភាសន៍ដល់សារព័ត៌មានកម្ពុជាថ្មី លោក ញ៉ែម សំអឿន បានរៀបរាប់ថា ពីមុនស្ថានភាពផ្លូវក្នុងខេត្តរតនគិរី មិនងាយស្រួលទេ ពោលគឺពិបាកធ្វើដំណើរដោយសារតែចម្ងាយឆ្ងាយ ហើយគ្មានផ្លូវសម្រាប់ធ្វើដំណើរឡើយ។ ក៏ប៉ុន្តែ ក្រោយគម្រោង CLV ដែលជាគំនិចផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ខេត្តដាច់ស្រយាលនៃភូមិភាគឦសានប្រទេសកម្ពុជាមួយនេះ មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ពិសេសបានកសាងផ្លូវជាតិលេខ៧៦ ពីខេត្តមណ្ឌលគិរី មកខេត្តរតនគិរី ផ្លូវជាតិលេខ៧៨ ពីខេត្តក្រចេះ-ស្ទឹងត្រែង តមកខេត្តរតនគិរី ងាយស្រួលក្នុងការធ្វើដំណើរទៅមក។

ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ ដែលជាវិនិយោគសាធារណៈ លោកអភិបាលខេត្ត បានប្រាប់ឱ្យដឹងដែរថា នៅក្នុងខេត្តរតនគិរី មានការវិនិយោគពីក្រុមហ៊ុនឯកជនលើវិស័យកសិកម្មសរុបចំនួន២៧ក្រុមហ៊ុន ដែលបានស្រូបទាញកម្មករប្រមាណជាង ១ម៉ឺននាក់ ខណៈសព្វថ្ងៃ ក៏កំពុងមានកង្វះកម្លាំងពលកម្ម។ បើតាមលោកអភិបាលខេត្ត ញ៉ែម សំអឿន គឺ ២៧ក្រុមហ៊ុននេះ បានវិនិយោគលើដំណាំកៅស៊ូប្រមាណ៧ម៉ឺនហិកតា ដំណាំស្វាយចន្ទីជាង៦ម៉ឺនហិកតា និងដំឡូងមីប្រមាណ២ម៉ឺនហិកតា (ហើយក៏មានរោងចក្រផលិតម្សៅមីដែរ)។
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក៏បានលើកឡើងពីកិច្ចការបោះបង្គោលព្រំដែនរវាងកម្ពុជា និងប្រទេសឡាវ និងវៀតណាម ដែលក្នុងនោះព្រំដែនជាមួយឡាវប្រវែង១៧០គីឡូម៉ែត្រ បានបោះបង្គោលព្រំដែនរួចហើយ ខណៈព្រំដែន វៀតណាមមានប្រវែង២២៣គីឡូម៉ែត្រ ពីកន្ទុយនាគ រហូតមកដល់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ គឺបានបោះបង្គោល៣០ បង្គោល ហើយបានធ្វើផ្លូវយុទ្ធសាស្ត្រព្រំដែន ពីច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ទៅដល់មុំ៣ ប្រមាណ៦០គីឡូម៉ែត្ររួចហើយ និងបន្តទៀតកសាងបន្ថែមទៀតផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


