សេដ្ឋកិច្ច
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទំហំទឹកប្រាក់ជាង $៥,៦៦ ពាន់លាន
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកនៅក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៤ មានទំហំទឹកប្រាក់ជាង ៥ ពាន់លានដុល្លារ កើនឡើង ៦,៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ ២០២៣ ទោះបីជាប្រទេសមហាអំណាចមួយនេះនឹងរៀបចំធ្វើការបោះឆ្នោតសកលនាខែវិច្ឆិកាខាងមុខនេះ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

ទិន្នន័យរបស់ GDCE បង្ហាញថា ចាប់ពីខែមករា-ខែកក្កដា ឆ្នាំ ២០២៤ ការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំងពីរមានទឹកប្រាក់សរុប ៥,៦៦ ពាន់លានដុល្លារ កើនឡើង៦,៥ ភាគរយ ក្នុងនោះកម្ពុជានាំចេញទំនិញទៅអាមេរិកមានតម្លៃ ៥,៥១ ពាន់លានដុល្លារ និងទំនិញអាមេរិកនាំចូលមកកម្ពុជាតម្លៃ ១៥៤,១០ លានដុល្លារ កើនឡើង ៨,៩ ភាគរយ។
លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានឱ្យដឹងថា សេដ្ឋកិច្ចអាមេរិក និងបណ្តាប្រទេសធំៗមួយចំនួន មានកំណើនបានអូសទាញនូវតម្រូវការ ទើបធ្វើឱ្យការនាំចេញរបស់កម្ពុជាកើនឡើង។

ម្យ៉ាងទៀត កំណើននៃការនាំចេញរបស់កម្ពុជា ក៏ដោយសារតែរោងចក្រសហគ្រាសនៅក្នុងផ្នែកកមន្តសាលផ្ទេពីការផលិតតែសម្លៀកបំពាក់ទៅលើទំនិញផ្សេងៗទៀត ហើយទំនិញកម្ពុជាដែលផ្ញើទៅអឺរ៉ុប និងអាមេរិក នៅតែមានភាពប្រកួតប្រជែង។
លោកបណ្ឌិត ឆេង គឹមឡុង បានឱ្យដឹងថា ការបោះឆ្នោតរបស់អាមេរិកនៅខែវិច្ឆិកាខាងមុខ មិនធ្វើឱ្យប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ ដោយសារគោលនយោបាយរបស់អាមេរិក គឺភាគច្រើនផ្ដោតលើដៃគូពាណិជ្ជកម្ម។
ទំនិញដែលកម្ពុជានាំចេញទៅអាមេរិកមានដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកអាមេរិកនាំចូលមកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


