ជីវិតកម្សាន្ដ
Rosé បង្ហោះរូបមួយសន្លឹក លុបពាក្យចចាមអារ៉ាមវះកាត់ត្របកភ្នែក
Rosé បានបញ្ចប់ភាពចម្រូងចម្រាសនាពេលថ្មីៗនេះ តាមរយៈរូបភាពមួយសន្លឹកប៉ុណ្ណោះ។ ក្នុងនោះនាងបានចែករំលែករូបថតថ្មីមួយចំនួនកាលពីថ្ងៃចន្ទ ដោយមិនមានការបញ្ចេញយោបល់អ្វីឡើយ។

នៅក្នុងរូបភាពទាំងនេះ គេឃើញសមាជិកក្រុម BLACKPINK ធ្វើដំណើរតាមយន្តហោះដោយបញ្ចេញទម្រង់មុខពីធម្មជាតិ ទោះបីជាមានអ្នកគាំទ្រមួយចំនួនប៉ាន់ស្មានថាអាចធ្វើការវះកាត់ត្របកភ្នែកពីរជាន់ក៏ដោយ។
ជាពិសេសចាប់តាំងពីខែមុនមក រូបថតរបស់ Rosé បានបង្កឲ្យមានប្រតិកម្មផ្សេងៗពីអ្នកគាំទ្រ ដោយមានមតិជាច្រើនសុទ្ធតែបញ្ចេញមតិស្របគ្នាថា នាងមើលទៅហាក់ដូចជាត្រូវបានវះកាត់ត្របកភ្នែកពីរជាន់ ហើ់យទម្រង់នេះក៏បង្ហាញភាពខុសប្លែកពីគេ ម្យ៉ាងទៀត ពួកគេច្បាស់ណាស់នាងពិតជាមានត្របកភ្នែកពីរជាន់មែន។
ទន្ទឹមនោះទៀតដែរ តារាចម្រៀងវ័យ២៧ឆ្នាំរូបនេះក៏បានបង្ហោះរូបថតពីកម្មវិធីចុះហត្ថលេខារបស់អ្នកគាំទ្រដែលបានធ្វើឡើងកាលពីថ្ងៃមុន។ រូបរាងកាន់តែច្បាស់នៃភ្នែករបស់នាងនៅក្នុងរូបថតទាំងនោះ បាននាំឲ្យមានការរំពឹងទុកជាថ្មី អំពីការវះកាត់ដែលអាចកើតមានផងដែរ។
ទោះជាយ៉ាងណាក៏ដោយ រូបថតស្និទ្ធស្នាលដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញយ៉ាងច្បាស់នូវរូបរាងភ្នែករបស់នាងដែលមិនផ្លាស់ប្តូរ ដោយបានដោះស្រាយភាពចម្រូងចម្រាសយ៉ាងមានប្រសិទ្ធភាពបំផុត។
សូមបញ្ចាក់ថា Rosé បានប្រារព្ធខួបលើកទី៨ របស់ BLACKPINK ជាមួយនឹងការផ្សាយផ្ទាល់កាលពីសប្តាហ៍មុន។ ព្រឹត្តិការណ៍នេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ដែលបង្ហាញពីការជួបជុំគ្នាឡើងវិញរបស់ក្រុមទាំងមូល បន្ទាប់ពីបែកគ្នាមួយរយៈ។ កាលពីសប្តាហ៍មុននាថ្ងៃសុក្រ នាងក៏បានចូលរួមក្នុងសន្និសីទសារព័ត៌មានសម្រាប់ខ្សែភាពយន្ត BLACKPINK WORLD TOUR [BORN PINK] IN CINEMAS នៅ Times Square ក្នុង Yeongdeungpo ទីក្រុងសេអ៊ូល ខណៈដែលកាលបង្ហាញខ្លួនរបស់នាងម្ដងៗតែងតែតុបតែងកាយខុសប្លែកពីគ្នាសឹងចំណាំមិនស្គាល់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Suga ជាសមាជិក BTS ដំបូងស្ថិតក្រោមការស៊ើបអង្កេត ហើយអាចនឹងចាកចេញពីក្រុមដូចករណី T.O.P
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


