ព័ត៌មានអន្ដរជាតិ
WHOបារម្ភភាពធ្ងន់ធ្ងរដោយសារជំងឺអាសន្នរោគឆ្លងរាលដាលនៅស៊ូដង់
មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា វិបត្តិមនុស្សធម៌ដែលបង្កឡើងដោយសង្គ្រាមស៊ីវិលក្នុងប្រទេសស៊ូដង់ បានធ្វើឱ្យមានការឆ្លងជំងឺកាន់តែធ្ងន់ធ្ងរ រួមទាំងជំងឺអាសន្នរោគ ដែលបានសម្លាប់មនុស្សជាង៣០០នាក់មកហើយមកដល់ពេលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានAl Jazeera នៅថ្ងៃទី១៧ខែសីហានេះ។

មន្ត្រីអង្គការសុខភាពពិភពលោក បានឲ្យដឹងថា មានករណីជំងឺអាសន្នរោគជាង១ម៉ឺនករណី (១១៣២៧ករណី) និងការស្លាប់ចំនួន៣១៦នាក់ត្រូវបានរាយការណ៍ ហើយជំងឺគ្រុនឈាម និងជំងឺរលាកស្រោមខួរក៏កំពុងកើនឡើងផងដែរ ដែលអាចនឹងមានការកើនឡើងច្រើនជាងការរាយការណ៍ទៅទៀត ជាមួយនឹងអត្រាមរណភាពខ្ពស់បំផុតដែលត្រូវបានកត់ត្រាក្នុងរយៈពេលជាងមួយទសវត្សរ៍។
ជំងឺអាសន្នរោគនេះបណ្តាលមកពីបាក់តេរីនៅក្នុងអាហារ និងទឹកដែលមានមេរោគ។ ជំងឺនេះអាចសម្លាប់ក្នុងរយៈពេលប៉ុន្មានម៉ោងដោយគ្មានការព្យាបាល បើទោះបីជា វាអាចបណ្តាលឱ្យមានរោគសញ្ញាស្រាល ឬមិនមានរោគសញ្ញាក៏ដោយ ខណៈកុមារអាយុក្រោម៥ឆ្នាំមានហានិភ័យខ្ពស់ជាងគេ។
ការប្រយុទ្ធគ្នានៅក្នុងប្រទេសស៊ូដង់បានបង្ខំឱ្យមនុស្សម្នាក់ក្នុងចំណោមប្រាំនាក់នៅក្នុងប្រទេសនេះត្រូវភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនិងបានបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់បានស្លាប់។ដោយសារតែការផ្លាស់ទីលំនៅដ៏ធំនេះ មនុស្សជាង ២៥ លាននាក់នៅទូទាំងប្រទេស ឬច្រើនជាងពាក់កណ្តាលនៃចំនួនប្រជាជនស៊ូដង់ ប្រឈមនឹងការអត់ឃ្លានធ្ងន់ធ្ងរ និងការផ្ទុះឡើងនៃជំងឺអាសន្នរោគ លើសពីនេះទុរ្ភិក្សក៏ត្រូវបានប្រកាសនៅក្នុងជំរំជនភៀសខ្លួននៅ Darfur ខណៈជំនួយមនុស្សធម៌គឺពិបាកនឹងទៅដល់។

ក្រៅពីជនភៀសខ្លួនក្នុងប្រទេសស៊ូដង់ មនុស្សរាប់លាននាក់ក៏ត្រូវបានបង្ខំឲ្យភៀសខ្លួនទៅប្រទេសឆាដ សាធារណរដ្ឋអាហ្វ្រិកកណ្តាល អេហ្ស៊ីប អេត្យូពី និងស៊ូដង់ខាងត្បូង។លើសពីនេះស្ថានការណ៍កាន់តែស្មុគស្មាញ ដោយសារប្រជាជនស៊ូដង់រាប់ពាន់នាក់ត្រូវបានជម្លៀសចេញដោយទឹកជំនន់នាពេលថ្មីៗនេះនៅក្នុងរដ្ឋ Nile និងនៅ Kassala ដែលស្ថិតនៅជាប់ព្រំដែនជាមួយប្រទេស Eritrea ។
គួររំឭកថាសង្រ្គាមបានផ្ទុះឡើងក្នុងប្រទេសស៊ូដង់ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ រវាងកងទ័ពស៊ូដង់ក្រោមការគ្រប់គ្រងរបស់លោក Abdel Fattah al-Burhan និងកងកម្លាំងRSF ដែលដឹកនាំដោយអតីតអនុប្រធានរបស់គាត់ Mohamed Hamdan Daglo ។យ៉ាងណាមិញសហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត ស្វ៊ីស សហភាពអាហ្រ្វិក អេហ្ស៊ីប អេមីរ៉ាត់អារ៉ាប់រួម និងអង្គការសហប្រជាជាតិ កំពុងព្យាយាមសម្របសម្រួលកងទ័ពស៊ូដង់ និង RSF ទៅក្នុងកិច្ចចរចាបទឈប់បាញ់៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន