Connect with us

ព័ត៌មានអន្ដរជាតិ

ទាហាន​មីយ៉ាន់ម៉ា​ប្រើ TikTok គំរាម​សម្លាប់​បាតុករ​មិន​រើស​មុខ

បានផុស

នៅ

ទាហាន​និង​ប៉ូលិស​ប្រដាប់​អាវុធ​មីយ៉ាន់ម៉ា​ កំពុង​ប្រើប្រាស់ TikTok គំរាម​សម្លាប់​ដល់​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ​កាល​ពី​ខែ​មុន។

ក្រុម​សិទ្ធិ​​ឌីជីថល​មីយ៉ាន់ម៉ា ICT នៃ​ការ​អភិវឌ្ឍ (MIDO) បាន​និយាយ​ថា ​ខ្លួន​បាន​រក​ឃើញ​វីដេអូ​គាំទ្រ​យោធា​ជាង ៨០០ ដែល​គំរាមកំហែង​ក្រុម​អ្នក​តវ៉ា ខណៈ​ដែល​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​នៅ​តែ​បន្ត​កើន​ឡើង បន្ទាប់​ពី​ក្រុម​បាតុករ​ចំនួន ៣៨ នាក់​ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃ​ពុធ ។

នាយក​ប្រតិបត្តិ MIDO លោក Htaike Htaike Aung បាន​និយាយ​ថា ” ​​វីដេអូ​រាប់​រយ​មាន​ទាហាន​និង​ប៉ូលិសស្លៀកឯកសណ្ឋាន​ ​បាន​និយាយ​គំរាមកំហែង​ដល់​ក្រុម​អ្នក​តវ៉ា ” ។

វីដេអូ​មួយ​កាល​ពី​ចុង​ខែ​កុម្ភៈ បង្ហាញ​ពី​បុរស​ម្នាក់​ជា​សមាជិក​កងទ័ព ​បាន​តម្រង់​កាំភ្លើង​ទៅ​កាមេរ៉ា​ ហើយ​និយាយ​ទៅ​កាន់​អ្នក​តវ៉ា​ថា ” ខ្ញុំ​នឹង​បាញ់​ចំ​មុខ​អ្នក ហើយ​ខ្ញុំ​កំពុង​ប្រើ​គ្រាប់​កាំភ្លើង​ពិតៗ ខ្ញុំ​នឹង​ដើរ​ល្បាត​ពេញ​មួយ​យប់​នេះ ​រួចបាញ់​សម្លាប់​អ្នក​ដែល​ខ្ញុំ​ឃើញ ប្រសិន​បើ​អ្នក​ចង់​ស្លាប់​ ខ្ញុំ​នឹង​បំពេញ​តាម​ការ​ចង់​បាន​របស់​អ្នក” ។

អ្នក​នាំ​ពាក្យ​កងទ័ព​និង​របប​យោធា​មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា​ កម្មវិធី​នេះ​ត្រូវ​បាន​ដក​គេ​ចេញ​ដោយសារតែ​វា​ចែករំលែក​វីដេអូ​និង​មាតិកា​ដែល​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​ឬ​ការ​និយាយ​ស្អប់ខ្ពើម​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖reuters

ចុចអាន៖បែក​ធ្លាយ​​ យោធា​មីយ៉ាន់ម៉ា​​ប៉ុន​ប៉ង​​យក​​លុយ​​១​​ពាន់​​លាន​​ដុល្លារ​​ពី​​ធនាគារ​​កណ្តាល​​នៅ​ញ៉ូវយ៉ក​​ តែ​​អាមេរិក​​បាន​​ប្លុក​​គណនី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម