Connect with us

ព័ត៌មានអន្ដរជាតិ

បែក​ធ្លាយ​​ យោធា​មីយ៉ាន់ម៉ា​​ប៉ុន​ប៉ង​​យក​​លុយ​​១​​ពាន់​​លាន​​ដុល្លារ​​ពី​​ធនាគារ​​កណ្តាល​​នៅ​ញ៉ូវយ៉ក​​ តែ​​អាមេរិក​​បាន​​ប្លុក​​គណនី​

បានផុស

នៅ

យោធា​មីយ៉ាន់ម៉ា​បាន​ប៉ុន​ប៉ង​ធ្វើ​ការផ្លាស់​ប្តូរ​ទឹក​ប្រាក់​ប្រហែល​ជា​១​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ធនាគារ​កណ្តាល​​នៅ​ទី​ក្រុង​ញ៉ូវយ៉ក​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​ក្តោប​​ក្តាប់​អំណាច​កាល​ពី​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ ដែល​ជំរុញឲ្យ​មន្ត្រី​អាមេរិក​​បាន​បង្កក់​ទឹក​ប្រាក់​នោះ។ នេះ​បើ​យោង​តាម​មនុស្ស​៣​នាក់​ដែល​ដឹង​​រឿង​នេះ​ រាប់​បញ្ចូល​ទាំង​មន្ត្រី​រដ្ឋាភិបាល​ម្នាក់​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា​ ប្រតិបត្តិការ​កាល​ពី​ថ្ងៃ​ទី​៤​ ខែ​កុម្ភៈ​ នៅ​ក្នុង​ឈ្មោះ​ធនាគារ​កណ្តាល​មីយ៉ាន់ម៉ា​ត្រូវ​បាន​ប្លុក​លើក​ទី​១​ដោយ​ឆ្មាំធ​នាគារ​កណ្តាល​។ បន្ទាប់​មក​រដ្ឋាភិបាល​អាមេរិក​បាន​ដាក់​ឲ្យ​ជាប់​គាំង​លើ​ការ​អនុម័ត​នៃ​ការ​ផ្ទេរ​រហូត​ដល់​មាន​បទ​បញ្ជា​ប្រតិបត្តិ​ដោយ​លោក​ប្រធានាធិបតី​អាមេរិក​ ចូ បៃដិន​ ដែល​ផ្តល់​ឲ្យ​ពួក​គេ​មាន​សិទ្ធិ​ស្រប​ច្បាប់​ដើម្បី​រារាំង​ដោយ​គ្មាន​កំណត់។

អ្នក​នាំ​ពាក្យ​ធនាគារ​កណ្តាល​ទី​ក្រុង​ញ៉ូវយ៉ក​បាន​បដិសេធ​ធ្វើ​ការ​បញ្ជាក់​ពី​អ្នក​កាន់​គណនី​ជាក់​ជាក់​។ សូម្បី​​ក្រសួង​រតនាគារ​អាមេរិក​ក៏​បដិសេធ​ដែរ។

ការ​ប៉ុន​ប៉ង់​ដែល​ពី​មុន​មិន​ធ្លាប់​ត្រូវ​បាន​រាយការណ៍​បាន​កើត​ឡើង​ បន្ទាប់​ពី​យោធា​មីយ៉ាន់ម៉ា​បាន​តែង​តាំង​តំណែង​អភិបាល​ធនាគារ​កណ្តាល​ម្នាក់​ និង​បាន​ឃុំ​ខ្លួន​មន្ត្រី​កំណែ​ទម្រង់​កំឡុង​ពេល​រដ្ឋ​ប្រហារ។

វា​ជា​សញ្ញា​នៃ​ការ​ប្រឹង​ប្រែង​ជាក់​ស្តែង​មួយ​របស់​ឧត្តមសេនីយ៍​មីយ៉ាន់​រឹត​ត្បិត​ពី​ផល​ប៉ះ​ពាល់​ទណ្ឌកម្ម​អន្តរជាតិ​ បន្ទាប់ពី​​ពួក​គេ​បាន​ចាប់​ខ្លួន​មន្ត្រី​ជាប់​ឆ្នោត​រាប់​បញ្ចូល​ទាំង​មេ​ដឹក​នាំ​លោក​ស្រី​ អ៊ុង​ សាន​ស៊ូជី ដែល​បាន​ឈ្នះ​ឆ្នោត​កាល​ពី​ខែ​វិច្ឆិកា។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​មិន​បាន​ឆ្លើយ​ពី​ហៅ​ទូរសព្ទ​ចួល​ជា​ច្រើន​លើក​ដើម្បី​ស្វែង​រក​ការ​បញ្ជាក់​។ ជា​មួយ​គ្នា​ សារព័ត៌មាន​ Reuters ​ក៏​មិន​អាច​ទាក់​ទង​ទៅ​មន្ត្រី​នៅ​ធនាគារ​កណ្តាល​បាន​ដែរ។

​សហរដ្ឋ​អាមេរិក​ កាណាដា​ សហភាព​អឺរ៉ុប​ និង​ចក្រ​ភព​អង់គ្លេស​បាន​ចេញ​ទណ្ឌកម្ម​ថ្មី​ៗ​ជា​ច្រើន​ បន្ទាប់​ពី​រដ្ឋប្រហារ​កើត​ឡើង​ និង​កម្លាំង​យោធា​​បាន​បង្ក្រាប​ក្រុម​បាតុករ​បណ្តាល​ឲ្យ​បាត់​បង់​ជីវិត​មនុស្ស​ជា​ច្រើន​នាក់​។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ សហរដ្ឋ​អាមេរិក​បន្ថែម​វិធាន​ការណ៍​ថ្មី​ទៀត​ ដោយ​បន្ថែម​លើ​ក្រសួង​ការពារ​ជាតិ​ និង​ក្រសួង​កិច្ច​ផ្ទះ​របស់​ប្រទេស​មីយ៉ាន់ម៉ា​ ព្រម​ទាំង​ក្រុម​ហ៊ុន​យោធា​កំពូល​ជា​ច្រើន​ចូល​ក្នុង​បញ្ជី​ខ្មៅ​។

កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ​ ខណៈ​ពេល​ប្រកាស​បទ​បញ្ជា​ប្រតិបត្តិ​ដែល​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការ​ទណ្ឌកម្ម​លើ​ក្រុម​ឧត្តម​សេនីយ៍​ និង​ពាណិជ្ជកម្ម​របស់​ពួក​គេ​ លោក​ប្រធានាធិបតី​ ចូ បៃដិន​បាន​និយាយ​ថា ​សហរដ្ឋ​អាមេរិក​បាន​កំពុង​ចាត់​វិធាន​ការ​ដើម្បី​រា​រាំង​ឧត្តម​សេនីយ៍​ពី​ការ​ចូល​​ទៅ​ប្រើ​ប្រាស់​​មូលនិធិ​១​ពាន់​លាន​ដុល្លារ​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា។

មន្ត្រី​រដ្ឋាភិបាល​អាមេរិក​មិន​បាន​ពន្យល់​លំអិត​ពី​របាយការណ៍​នៅ​ពេល​នោះ​ទេ​ ប៉ុន្តែ​បទ​បញ្ជា​ប្រតិបត្តិការ​មួយ​បាន​ចេញ​នៅ​ថ្ងៃ​បន្ទាប់ ដាក់​ឈ្មោះ​ធនាគារ​កណ្តាល​មីយ៉ាន់ម៉ា​ ជា​ផ្នែក​នៃ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា។ បទ​បញ្ជា​នេះ​អនុញ្ញាត​ឲ្យ​រឹប​អូស​ទ្រព្យ​សសម្បត្តិ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ក្រោយ​រដ្ឋប្រហារ​។​

ប្រភព​ពីរ​បាន​ប្រាប់​ Reuters ​ថា​ បទ​បញ្ជា​ប្រតិបត្តិ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ផ្តល់​ឲ្យ​រដ្ឋបាល​ក្រុង​ញ៉ូវយ៉ក​នូវ​សិទ្ធិ​ស្រប​ច្បាប់​ដើម្បី​កាន់​កាប់​ប្រាក់​បំរ៉ុង​របស់​មីយ៉ាន់ម៉ា​១​ពាន់​លាន​ដុល្លារ​។

ប្រាក់​បំរ៉ុង​មីយ៉ាន់ម៉ា​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ផ្នែក​មួយ​នៃ​ធនាគារ​កណ្តាល​ញ៉ូវយ៉ក​​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ ធនាគារ​កណ្តាល​ និង​សេវាកម្ម​គណនី​អន្តរជាតិ​(CBIAS) ​ដែល​ធនាគារ​កណ្តាល​ជា​ច្រើន​រក្សា​ទុក​ប្រាក់​បំរ៉ុង​ជា​ដុល្លារ​សម្រាប់​គោល​បំណង​ដូច​ជា​ទូទាត់​ប្រតិបត្តិការ​ជា​ដើម៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ South China Morning Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម