ព័ត៌មានជាតិ
សហគ្រាសនៅកម្ពុជា បែងចែកជាបួនទម្រង់ធំៗ មានចរិតលក្ខណៈខុសៗគ្នា
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញផ្សាយសៀវភៅមគ្គុទ្ទេសក៍ ស្តីពីដំណើរការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
សៀវភៅមគ្គុទ្ទេសក៍ស្តីពីដំណើរការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន បានបែងចែកទម្រង់សហគ្រាសនៅកម្ពុជាជាបួនទម្រង់ធំៗ ដែលទម្រង់នីមួយៗមានចរិតលក្ខណៈខុសៗគ្នា។

១. ក្រុមហ៊ុនមូលធន៖ មានពីរទ្រង់ទ្រាយ គឺក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត។
លក្ខណៈរបស់ក្រុមហ៊ុនមូលធន មានដូចខាងក្រោម៖
-ជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត
-ម្ចាស់ភាគហ៊ុនទទួលខុសត្រូវត្រឹមចំនួនភាគហ៊ុនដែលខ្លួនបានទិញ
-ជានីតិបុគ្គលដាច់ដោយឡែកពីម្ចាស់
-គ្រប់គ្រង និងដឹកនាំដោយក្រុមប្រឹក្សាភិបាល
-បង្កើតដោយលក្ខន្តិកៈ។
ភាពខុសគ្នារវាងក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតគឺស្ថិតនៅត្រង់ថាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត អាចបោះចេញមូលបត្រលក់ជាសាធារណៈបាន។
២. ក្រុមហ៊ុនបរទេស៖ មានបីទ្រង់ទ្រាយគឺ សាខាក្រុមហ៊ុនបរទេស ការិយាល័យតំណាងពាណិជ្ជកម្ម និងបុត្រសម្ព័ន្ធ។ ក្រុមហ៊ុនបរទេសគឺ
-ជាក្រុមហ៊ុនបង្កើតឡើងក្រោមច្បាប់នៃប្រទេសដទៃ
-មានទីតាំងពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា
-ជាភ្នាក់ងារក្រុមហ៊ុនដើម
-ពុំមាននីតិបុគ្គលិកលក្ខណៈដាច់ដោយឡែកពីក្រុមហ៊ុនដើមឡើយចំពោះសាខាក្រុមហ៊ុនពាណិជ្ជកម្ម និងការិយាល័យតំណាងពាណិជ្ជកម្ម
-ត្រូវចុះបញ្ជីក្នុងទម្រង់ក្រុមហ៊ុនសហកម្មសិទ្ធិ ឬក្រុមហ៊ុនមូលធនចំពោះបុត្រសម្ព័ន្ធ។
៣. សហគ្រាសឯកបុគ្គល៖ ជាប្រភេទសហគ្រាសដែល
-មានម្ចាស់តែម្នាក់
-ទទួលខុសត្រូវគ្មានកម្រិត
-គ្មាននីតិបុគ្គល
-ទ្រព្យនិងបំណុលរបស់សហគ្រាស និងទ្រព្យនិងបំណុលបុគ្គលគឺជាទ្រព្យតែមួយ។
៤. ក្រុមហ៊ុនសហកម្មសិទ្ធិ៖ មានពីរទ្រង់ទ្រាយដូចជា ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ និងក្រុមហ៊ុន សហកម្មសិទ្ធិមានកម្រិត។ ក្រុមហ៊ុនសហកម្មសិទ្ធិគឺ
-ជាក្រុមហ៊ុនទទួលខុសត្រូវគ្មានកម្រិត
-បង្កើតឡើងដោយកិច្ចសន្យាដែលមានបុគ្គលពីរនាក់ឡើងទៅ
-ជានីតិបុគ្គល
-គ្រប់គ្រងដោយសហកម្មសិទ្ធករទូទៅទាំងអស់។
អត្ថបទក្រោយ កម្ពុជាថ្មីនឹងបន្តចែករំលែកពីដំណើរការចុះបញ្ជីអាជីវកម្ម និងផលប្រយោជន៍នៃការចុះបញ្ជីពាណិជ្ជបន្តទៀត៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


