ព័ត៌មានអន្ដរជាតិ
ណាមីប៊ីគ្រោងសម្លាប់សត្វព្រៃជាង៧០០ក្បាល ដើម្បីបន្ថយសម្ពាធបរិស្ថាននិងខ្វះស្បៀង
ប្រទេសណាមីប៊ី គ្រោងនឹងសម្លាប់សត្វព្រៃជាង៧០០ក្បាល រួមមាន សត្វដំរី សេះបង្កង់ និងដំរីទឹកដើម្បីចែកចាយសាច់ដល់ប្រជាជនដែលកំពុងជួបបញ្ហាអសន្តិសុខស្បៀង ខណៈដែលប្រទេសនេះជួបគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល១០០ឆ្នាំមកនេះ។ នេះបើយយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៩ខែសីហានេះ។

ក្រសួងបរិស្ថាន រុក្ខាប្រមាញ់ និងទេសចរណ៍របស់ប្រទេសនេះបានប្រកាសកាលពីថ្ងៃចន្ទថា សត្វដែលនឹងត្រូវសម្លាប់រួមមានដំរីចំនួន ៨៣ក្បាល ដំរីទឹក៣០ក្បាល ក្របី៦០ក្បាល ក្ដាន់៥០ក្បាល សត្វគោព្រៃ១០០ក្បាល និងសេះបង្កង់ចំនួន ៣០០ក្បាល ដែលយកមកពីឧទ្យានជាតិ និងតំបន់សហគមន៍នានាហើយនឹងត្រូវបានសម្លាប់ដោយអ្នកប្រមាញ់អាជីព។
គោលបំណងនៃការសម្លាប់នេះគឺដើម្បីជួយសម្រាលផលប៉ះពាល់នៃគ្រោះរាំងស្ងួតនៅក្នុងប្រទេសអាហ្វ្រិកភាគនិរតីនេះ។
ក្រសួងបាននិយាយថា កម្មវិធីនេះនឹងកាត់បន្ថយសម្ពាធចេញពីធនធានទឹកដោយកាត់បន្ថយសត្វព្រៃនៅក្នុងតំបន់ដែលចំនួនរបស់វាលើសពីស្មៅនឹងទឹកដែលមាន។ ជាមួយគ្នានេះវាក៏មានគោលបំណងកាត់បន្ថយសក្តានុពលនៃជម្លោះរវាងសត្វដំរី និងមនុស្ស ដែលអាចកើនឡើងក្នុងអំឡុងពេលគ្រោះរាំងស្ងួត នៅពេលដែលសត្វស្វែងរកអាហារ និងទឹកអាចនាំឱ្យពួកវាមានទំនាក់ទំនងជាមួយមនុស្ស។

សត្វដំរីចំនួន៨៣ក្បាលមកពីតំបន់ជម្លោះដែលត្រូវបានកំណត់អត្តសញ្ញាណ នឹងត្រូវបានសម្លាប់ ហើយសាច់នឹងត្រូវបានបែងចែកទៅឱ្យកម្មវិធីសង្គ្រោះគ្រោះរាំងស្ងួត។ លើសពីនេះក៏នឹងមានសត្វផ្សេងទៀតដែលនឹងត្រូវសម្លាប់ក៏នឹងត្រូវចែកចាយដល់អ្នកដែលជួបការស្រេកឃ្លានផងដែរ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់ជនបទ។
ប្រទេសណាមីប៊ីបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នកាលពីខែឧសភា ដោយសារផលប៉ះពាល់នៃគ្រោះរាំងស្ងួតកាន់តែអាក្រក់មិនធ្លាប់មាន។ ប្រជាជនប្រមាណ១ ,៤លាននាក់ ប្រហែលពាក់កណ្តាលនៃចំនួនប្រជាជន ត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងអសន្តិសុខអាហារធ្ងន់ធ្ងរ។
អាហ្រ្វិកខាងត្បូងគឺជាបន្ទាយដ៏រឹងមាំសម្រាប់សត្វដំរី ដែលមានចំនួនជាង២០ម៉ឺនក្បាល។ សត្វទាំងនេះក៏រងផលប៉ះពាល់អវិជ្ជមានដោយគ្រោះរាំងស្ងួតផងដែរ ដោយសត្វដំរីរាប់រយក្បាលបានស្លាប់នៅទូទាំងប្រទេសកាលពីឆ្នាំមុន ដោយសារប្រភពទឹករីងស្ងួត៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


