ព័ត៌មានអន្ដរជាតិ
ផ្លូវល្បឿនលឿនវៀតណាម តភ្ជាប់មកព្រំដែនកម្ពុជា នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧
ផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ នឹងជួយសម្រួលការធ្វើចរាចរណ៍របស់ប្រជាជនវៀតណាម និងជំរុញការតភ្ជាប់មកព្រំដែនកម្ពុជា នៅពេលគម្រោងតម្លៃ៧៨៨លានដុល្លារមួយនេះ បញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំ២០២៧។

តាមការចុះផ្សាយរបស់ VN Express កាលពីថ្ងៃចន្ទទី២ខែកញ្ញាឆ្នាំ២០២៤, ផ្លូវល្បឿនលឿននេះមានចម្ងាយ៥១គីឡូម៉ែត្រ តភ្ជាប់ទីសង្កាត់ Cu Chi នៃទីក្រុងហូជីមិញ ទៅស្រុក Ben Cau នៃខេត្ត Tay Ninh ជាប់ព្រំដែនកម្ពុជា។
ក្នុងដំណាក់កាលទី១នៃការសាងសង់ ផ្លូវល្បឿនលឿននេះនឹងមានគន្លងធម្មតាចំនួន៤ និងផ្លូវសង្គ្រោះបន្ទាន់ចំនួនពីរគន្លង ហើយបន្ទាប់ពីការឈូសឆាយសម្អាតដីរួច គន្លងធម្មតានឹងពង្រីកដល់ទៅ៦។

ចំពោះថ្លៃចំណាយវិញ រដ្ឋវៀតណាមនឹងចំណាយដើមទុនប្រមាណ៤៩% ខណៈនៅសេសសល់គឺជាចំណាយរបស់អ្នកវិនិយោគ។ ផ្លូវនេះនឹងត្រូវគ្រប់គ្រងដោយឯកជនរយៈពេល១៤ឆ្នាំ១០ខែ ទើបប្រគល់ឲ្យរដ្ឋវិញ។
យ៉ាងណាគម្រោងនេះក៏ប៉ះពាល់ដល់ប្រជាជន១ ៨០០គ្រួសារផងដែរ ខណៈរដ្ឋនឹងត្រូវចំណាយលុយសម្រាប់សំណងអស់ប្រមាណ៧.១ទ្រីលានដុង។

ពាក់ព័ន្ធគម្រោងផ្លូវល្បឿនលឿនដូចគ្នានេះ រដ្ឋបាលផ្លូវថ្នល់របស់វៀតណាម បានដាក់ក្នុងសំណើមួយថា វៀតណាមរំពឹងថានឹងមានផ្លូវល្បឿនលឿនចំនួន ៤៣ ខ្សែដែលគ្របដណ្តប់លើប្រវែងប្រមាណ ៩ ២៣៤ គីឡូម៉ែត្រ ត្រឹមឆ្នាំ ២០៥០។
ក្នុងផែនការកសាងផ្លូវថ្មី ចាប់ពីឆ្នាំ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅឆ្នាំ២០៥០ ដែលទើបដាក់ជូនដោយរដ្ឋបាលទៅកាន់ក្រសួងដឹកជញ្ជូន, ផ្លូវល្បឿនលឿនប្រមាណ ៦ ៧៥៤ គីឡូម៉ែត្រ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០៣០ ហើយនៅសល់ប្រមាណ ២ ៤៨០ គីឡូម៉ែត្រ គ្រោងបញ្ចប់ក្រោយឆ្នាំ ២០៣០។

រដ្ឋបាលគូសបង្ហាញថា ផ្លូវល្បឿនលឿនដែលតភ្ជាប់ទីក្រុងហាណូយ ទីក្រុងហូជីមិញ ក្រុង Cần Thơ ជាមួយតំបន់ផ្សេងៗទៀតទាំងនោះ ត្រូវការសមត្ថភាពបន្ថែម ដើម្បីផ្គូផ្គងបរិមាណចរាចរណ៍ដ៏ធំ និងតម្រូវការដឹកជញ្ជូន ខណៈបច្ចុប្បន្នវៀតណាមមានផ្លូវល្បឿនលឿន ៤១ ខ្សែរួចទៅហើយ។
រដ្ឋបាលបានបន្ថែមថា វាគឺជាសរសៃឈាមនៃតំបន់សេដ្ឋកិច្ចសំខាន់ៗពីភាគខាងជើង ទៅភាគខាងត្បូង និងតំបន់ដីសណ្តទន្លេមេគង្គ ពោលគឺតភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗ កំពង់ផែសមុទ្រ អាកាសយានដ្ឋាន និងច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីបំពេញតម្រូវការដ៏ធំសម្រាប់ការដឹកជញ្ជូន៕

អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វៀតណាមនឹងមានផ្លូវល្បឿនលឿនជាង ៩ ០០០ គីឡូម៉ែត្រត្រឹមពាក់កណ្ដាលសតវត្សរ៍
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


