ព័ត៌មានអន្ដរជាតិ
ភាគហ៊ុន Nvidia ធ្លាក់ចុះជិត ១០ ភាគរយ បង្កការបាត់បង់ជិត ២៨០ ប៊ីលានដុល្លារ នៅថ្ងៃអង្គារ
ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Nvidia បានធ្លាក់ចុះប្រមាណ ៩,៥ ភាគរយ កាលពីថ្ងៃអង្គារ ដែលបង្កការបាត់បង់តម្លៃមូលធនទីផ្សាររហូតដល់ ២៧៩ ប៊ីលានដុល្លារ ខណៈវិនិយោគិនបានបន្ថយសុទិដ្ឋិនិយមរបស់ខ្លួនអំពីបញ្ញាសិប្បនិម្មិត (AI) ដែលធ្វើឱ្យទីផ្សារភាគហ៊ុនធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការធ្លាក់ចុះនៃមូលធនទីផ្សារដ៏មហាសាលក្នុងរយៈពេលត្រឹមតែ១ថ្ងៃនេះ គឺជាសូចនាការដ៏សំខាន់មួយដែលថា វិនិយោគិនកាន់តែមានការប្រុងប្រយ័ត្នចំពោះបច្ចេកវិទ្យាកំពុងរីកចម្រើន AI ដែលបានជំរុញឱ្យមានការកើនឡើងខ្លាំងនៃទីផ្សារភាគហ៊ុននាពេលកន្លងមកក្នុងឆ្នាំនេះ។
ភាពច្របូកច្របល់ចុងក្រោយបំផុតអំពី AI បានកើតឡើង ក្រោយក្រុមហ៊ុន Nvidia កាលពីថ្ងៃពុធសប្តាហ៍មុន បានផ្តល់ការព្យាករប្រាក់ចំណូលប្រចាំត្រីមាស៣ ដែលមិនបានដូចការរំពឹងទុកខ្ពស់របស់វិនិយោគិន ដែលបង្កជាការធ្លាក់ចុះភាគហ៊ុនប្រមាណ ៦ ភាគរយ។

អ្នកជំនាញលើកឡើងថា ការព្រួយបារម្ភលើការចំណាយយឺតយ៉ាវក្នុងការវិនិយោគ AI បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនដ៏មានតម្លៃបំផុតផ្សេងៗរបស់ Wall Street ធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងភាគហ៊ុនរបស់ក្រុមហ៊ុន Intel ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Alphabet ជាដើម។
គួរបញ្ជាក់ផងដែរថា ការធ្លាក់ចុះនៃភាគហ៊ុនបន្ទះឈីប បានដើរព្រមគ្នានឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃភាគហ៊ុននៅ Wall Street ដោយផ្សារភាគហ៊ុន Nasdaq ធ្លាក់ចុះ ៣,៣ ភាគរយ និងផ្សារហ៊ុន S&P 500 បានធ្លាក់ចុះ ២,១ ភាគរយ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន