ព័ត៌មានអន្ដរជាតិ
សិង្ហបុរី ត្រៀមបើកយុទ្ធនាការចាក់វ៉ាក់សាំង mpox
តាមការចុះផ្សាយរបស់ Straits Times, ប្រទេសសិង្ហបុរី ប្រកាសថា ខ្លួននឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងជំងឺ mpox ប៉ុន្តែជំហានដំបូងត្រូវចាក់ដល់បុគ្គលិកសុខាភិបាលសិន ព្រោះពួកគេជាក្រុមដែលមានហានិភ័យឆ្លងជំងឺនេះខ្ពស់បំផុត។

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធទី៤ខែកញ្ញាឆ្នាំ២០២៤, រដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរីលោក Ong Ye Kung គូសបញ្ជាក់ថា យុទ្ធនាការនេះគឺដើម្បីធានាថា យើងបានផ្តល់ការការពារចាំបាច់ទៅដល់អ្នកដែលត្រូវការ។
ទោះបីជាយ៉ាងណាក៏ដោយ តាមការអះអាងរបស់លោក Ong Ye Kung, បច្ចុប្បន្ននេះ មិនទាន់មានតម្រូវការឲ្យប្រជាជនពាក់ម៉ាសឡើយ ប៉ុន្តែយើងនឹងតាមដានជាបន្តថាតើ mpox រាលដាលខ្លាំងក្នុងកម្រិតណា។
ចំពោះវ៉ាក់សាំងដែលសិង្ហបុរីនឹងបើកយុទ្ធនាការចាក់ គឺជាប្រភេទ JYNNEOS ដែលប្រទេសនេះធ្លាប់ប្រើដើម្បីប្រឆាំងនឹងជំងឺ អុតស្វាយ។ ក្រៅពីចាក់វ៉ាក់សាំង សិង្ហបុរី ក៏នឹងដាក់ចេញវិធានការនានាផងដែរ ដូចជាធ្វើចត្តាឡីស័ក២១ថ្ងៃ ចំពោះអ្នកមានទំនាក់ទំនងជាមួយអ្នកជំងឺ mpox ជាដើម។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ សិង្ហបុរី មិនទាន់រកឃើញការឆ្លងជំងឺ mpox ពូជ Clade 1 ដ៏គ្រោះថ្នាក់នៅឡើយទេ ពោលគឺករណីទាំង១៤ដែលប្រទេសនេះរកឃើញ គឺសុទ្ធសឹងជាពូជ Clade 2 ប្រភេទស្រាល។
គួររម្លឹកឡើងវិញ កាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០២៤ អង្គការសុខភាពពិភពលោក បានប្រកាសថា ជំងឺ mpox គឺជាភាពអាសន្នសុខភាពពិភពលោក និងអំពាវនាវឲ្យប្រទេសនានា ចាត់វិធានការដោះស្រាយជាបន្ទាន់។
ជាង១០ប្រទេសនៅទ្វីបអាហ្រ្វិក បានរាយការណ៍ពីការផ្ទុះជំងឺនេះ ប៉ុន្តែអ្វីដែលគួរកត់សម្គាល់គឺថា គ្រាន់តែសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មានករណីឆ្លងជាង៩០%ទៅហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រទេសមួយទៀតនៅអាស៊ី រកឃើញការឆ្លងជំងឺ mpox ករណីដំបូងក្នុងឆ្នាំនេះ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន