ព័ត៌មានអន្ដរជាតិ
សប្តាហ៍ក្រោយ ភ្លៀងធ្លាក់ខ្លាំងនឹងវាយប្រហារទីក្រុង ហូជីមិញ វិញម្តង អាចបង្កជាជំនន់
ស្របពេលបច្ចុប្បន្ន ភាគខាងជើងប្រទេសវៀតណាមកំពុងរងទុក្ខដោយគ្រោះធម្មជាតិ, ទីភ្នាក់ងារអាកាសធាតុវៀតណាម បានប្រកាសថា សប្តាហ៍ក្រោយ ភ្លៀងធ្លាក់ខ្លាំងនឹងវាយប្រហារទីក្រុង ហូជីមិញ និងខេត្តភាគខាងត្បូងវិញម្តង ដោយធ្វើឲ្យតំបន់ទាំងនោះ ប្រឈមនឹងជំនន់ទឹកភ្លៀង។

យោងតាមទីភ្នាក់នេះ, តំបន់ភាគខាងត្បូង នឹងជួបប្រទះភ្លៀងធ្លាក់ខ្លាំងជាពិសេសពេលរសៀលនិងពេលល្ងាច ហើយក្រៅពីទឹកភ្លៀង ក៏មានបាតុភូតផ្សេងទៀតកើតឡើងផងដែរ ដូចជាផ្គររន្ទះជាដើម។
ហេតុដូច្នេះហើយ ទើបវៀតណាម ចេញការព្រមានឲ្យអ្នករស់នៅតាមតំបន់វាលទំនាប ត្រូវប្រុងប្រយ័ត្ន និងត្រៀមខ្លួនជាប់ជានិច្ច។

តាមការព្យាករ, ដោយសារតែប្រព័ន្ធសម្ពាធទាប ទីក្រុងហូជីមិញ នឹងត្រូវវាយប្រហារដោយភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំង ចាប់ពីថ្ងៃអង្គារដល់ថ្ងៃពុធ ខណៈចាប់ពីថ្ងៃព្រហស្បតិ៍ទៅ ខេត្តដែលរងគ្រោះផ្សេងទៀតមានដូចជា Long An, Ben Tre, Tien Giang, និង Dong Thap។
ពាក់ព័ន្ធនឹងគ្រោះធម្មជាតិនេះដែរ រដ្ឋាភិបាលវៀតណាម បានចេញរបាយការណ៍ថា គិតត្រឹមម៉ោង៣រសៀលថ្ងៃព្រហស្បតិ៍ទី១២ខែកញ្ញា តួលេខមនុស្សស្លាប់បានកើនឡើងដល់១៩៩នាក់ ខណៈ១២៨នាក់ កំពុងបាត់ខ្លួននៅឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចំនួនមនុស្សស្លាប់ដោយគ្រោះធម្មជាតិនៅវៀតណាម លោតឡើងដល់ជិត ២០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


