Connect with us

ជីវិតកម្សាន្ដ

តំណាងកម្ពុជា អ៉ិន លក្ខិណា បេ្តជ្ញាដណ្តើមជ័យលាភីមកកាន់មាតុភូមិវិញ

បានផុស

នៅ

បវរកញ្ញាតំណាងកម្ពុជា អ៉ិន លក្ខិណា ក្នុងដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមប្រកួតកម្មវិធី Miss Cosmo 2024 ប្តេជ្ញានឹងខិតខំប្រឹងប្រែងដណ្តើមជ័យលាភីមកកាន់មាតុភូមិវិញ សម្រាប់អ្នកគាំទ្រនិងមហាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា អ៉ិន លក្ខិណា បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាហើយ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅលើឆាកអន្តរជាតិ នៃប្រទេសវៀតណាម បន្ទាប់ពីត្រូវបានជ្រើសរើសក្លាយជា Miss Cosmo Cambodia 2024 កាលពីថ្មីៗកន្លងមកនេះ។

ក្នុងដំណើរចេញទៅប្រកួតលើឆាកអន្តរជាតិនេះដែរ កញ្ញា អ៉ិន លក្ខិណា បានបញ្ជាក់មុនឡើងយន្ដហោះថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រឹត្ដិការណ៍លក្ខណៈអន្ដរជាតិមួយនេះ ដោយនាំយកភាពអស្ចារ្យរបស់កម្ពុជា ទៅកាន់ឆាកប្រកួតនេះ។ ទន្ទឹមនេះ កញ្ញាក៏បេ្តជ្ញាថា នឹងដណ្តើមជ័យលាភីមកកាន់មាតុភូមិវិញ សម្រាប់អ្នកគាំទ្រនិងមហាជន។

គួរបញ្ជាក់ដែរថាកញ្ញា អ៉ិន លក្ខិណា គឺជាអតីត​កញ្ញា ឯក​លំដាប់​រង​ទី​១ កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជាឆ្នាំ​២០២១ (Miss Grand Cambodia2021) និង​ជា​ម្ចាស់​មកុដ Miss Supranational Cambodia2022 ដែលទទួលបានការគាំទ្រច្រើនពីមហាជននាពេលកន្លងមក ខណៈឆ្នាំ២០២៣ គឺជាលំដាប់រងទី ២ Miss Grand Cambodia 2023 ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម