ព័ត៌មានអន្ដរជាតិ
លំអងផ្កាឬភាគល្អិតតូចៗ អាចបង្កើនអត្រាឆ្លងកូវីដខ្ពស់ ដល់អ្នកអាឡ័កស៊ីច្រមុះ
ការសិក្សាមួយបានរកឃើញថា ការសាយភាយនៃចំនួនលំអងផ្កាឬភាគល្អិតតូចៗ អាចបន្ថែមអត្រាឆ្លងកូវីដដល់ទៅ ៣០ ភាគរយចំពោះអ្នកឆាប់ប្រតិកម្មក្លិនឬកណ្ដាស់ភ្លាមៗ ដោយអត្រាឆ្លងកើនឡើងបន្ទាប់ពីការប្រមូលផ្ដុំលំអងក្នុងអំឡុង ៤ ថ្ងៃមុន។

ក្រុមអ្នកស្រាវជ្រាវបានជំរុញដល់អ្នកដែលងាយរងគ្រោះដោយជំងឺកូវីដ ឲ្យពាក់ម៉ាសការពារភាគល្អិតផ្សេងៗ នៅពេលកម្រិតលំអងអាចនឹងឡើងខ្ពស់នៅរដូវក្ដៅ។
ទោះយ៉ាងណាហានិភ័យនៃកម្រិតដែលលំអង ច្រើនតែកើតឡើងចំពោះអ្នកដែលមានប្រតិកម្មអាលែកហ្សីច្រមុះ ជំងឺហឺត ឬអ្នកជំងឺរលាកទងសួតរ៉ាំរ៉ៃ ដោយសារតែការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំចុះខ្សោយនៃរាងកាយ។

លទ្ធផលនៃការស្រាវជ្រាវគឺផ្អែកលើទិន្នន័យ ១៣០ ទីតាំងក្នុង ៣១ ប្រទេសនៃទ្វីបចំនួន ៥ ។ នៅក្នុងនោះអ្នកស្រាវជ្រាវបាននិយាយថា“ យើងបានរកឃើញថា លំអងដែលពេលខ្លះរួមបញ្ចូលគ្នាជាមួយនឹងសំណើមនិងសីតុណ្ហភាព ជាមធ្យម ៤៤% គឺជាអត្រាឆ្លង។ អត្រាចាក់សោថយចុះពាក់កណ្ដាល ចំណែកអត្រាឆ្លងមេរោគក្រោមកំហាប់នៃលំអង អាចប្រហាក់ប្រហែលគ្នា ” ។
អ្នកស្រាវជ្រាវបានបន្ថែមទៀតថា ” ដោយសារយើងមិនអាចជៀសវាងទាំងស្រុងនូវការប៉ះលំអងផ្កា យើងស្នើឲ្យមានការផ្សព្វផ្សាយព័ត៌មានពីការរួមបញ្ចូលគ្នា រវាងវីរុសនិងលំអង ដើម្បីលើកទឹកចិត្តដល់អ្នកដែលមានហានិភ័យខ្ពស់ ឲ្យបន្តពាក់ម៉ាសការពារភាគល្អិតក្នុងកំឡុងពេលប្រមូលផ្ដុំលំអងនៅរដូវក្ដៅ ” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖dailystar
ចុចអាន៖អ្នកឆ្លងកូវីដ បង្ហាញរោគសញ្ញាបែបនេះក្នុងរយ:ពេល៩ថ្ងៃដំបូង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


